Monday, August 12, 2013

សុភាសិត

កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់ឣង្គុយ

The higher the monkey climbs the more he shows tail : កាល​ណា​ស្វា​ឡើង​កាន់​តែ​ខ្ពស់ វាបង្ហាញកន្ចុយកាន់តែច្បាស់ ។
កុំយកកំហឹងពីក្រៅចូលផ្ទះ
When you enter into a house, leave the anger ever at the door : នៅ​ពេល​ចូល​​​ផ្ចះត្រុះវូទុកកំហឹងសព្វបែបយ៉ាងនៅក្រៅមាត់ទ្វារ ។
ពៀររំងាប់​ទៅ​ដោយ​ការ​មិន​ចង​ពៀរ
Anger dies quickly with a good man : មនុស្សល្អ ខឹងមិនបានយូរទេ ។

កុំយកមេឃទ្រាប់ឣង្គុយ
Little pitchers have large ears : កំសៀវតូច តែងឃើញដៃធំ ។
កុំយកពងមាន់ ទៅផ្ញើនឹងក្អែក
Don't set a wolf to watch the sheep : កុំបញ្ជូនឆ្កែចចកឲ្យទៅឃ្វាលចៀម ។
កុំយកផ្ចះធ្វើជាក្តី កុំយកស្រីធ្វើជាគ្រូ
Women are saints in church, angels in the street and devils at home : នៅ​ក្នុង​​វិហ៊ារស្រីជាយាយជី នៅតាមផ្លូវជាទេពធីតា នៅផ្ចុះជាយក្សខេណ្ណី ។
កុំយកប៉ុយគ្របភ្លើង កុំយកជើងជន្លរស្រីឆ្នាស់
Hell hath no fury like a woman scorned : ឋាន​នរក​ក៏​មិន​សា​ហាវ​ដល់​ស្រី​ដែល​ត្រូវ​គេ​បង្អាប់ដែរ ។
កុំយកហេះ ទៅដូរហោះ
Let the buyer beware : ឣ្នកទិញដូរចុះឡើង ត្រូវប្រយត្ន ។
កុំរត់មុនគេដេញ កុំរស់ក្នុងឈ្មោះឣាក្រក់
Better die with honor than live with shame : សុខចិត្តស្លាប់ក្នុងកិត្តិយស ប្រ​សើរ​ជាង​រស់​ក្នុង​ក្តី​ឣា​ម៉ាស់​មុខ ។
កុំលឿនហួសប្រមាណ
There is measure in all things : វត្ថុឣ្វីៗក៏ដោយ ក៏តែងតែមានកំណត់របស់វា​។
កុំ​លែងគោក្បែរលានសំណាប
Opportunity makes a thief : ឱកាសបង្កើតចោរ ។
កុំសង់ផ្ចះកណ្តាលស្ពាន
Who borrows to build, builds to sell : ឣ្នកខ្ចីលុយគេសង់ គឺសង់ដើម្បីលក់ ។
កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
It's an ill wind that blows nobody any good : ខ្យល់​ដែល​បក់​បោក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គេ​ជា​ខ្យល់​ចោល​ម្សៀត ។
កុំហែកពោះឲ្យក្អែកស៊ី
One does not wash one's dirty linen in public : គេ​មិន​ដែល​បោក​ខោ​ឣាវ​ប្រឡាក់​ឲ្យ​ឣ្នក​ណា​ម្នាក់​នៅ​កណ្តាល​​វាល​ទេ ។
កុំឣង្គុយក្នុងចង្អេរលើកខ្លួនឯង
Self- praise is no recommendation : សសើរខ្លួនឯង គ្មានខ្លឹមសារទេ ។
ត្រី​កំភ្លៀញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះឣាចមន៏
Let every sheep hang by his own shank : សត្វចៀម ស្លាប់​ព្រោះ​តែ​សាច់​កំ​ភួន​ជើង​វា ។
កំហុសដដែលៗ មិនឣាចសម្គាល់ថាត្រូវបានទេ
Two wrongs don't make a right : ខុសពីរដង មិនឣាចទៅជាត្រូវបានទេ ។
កាំបិតចិតដងឯង
Diamond cuts diamond : ពេជ្រកាត់ពេជ្រ ។
ក្តាមស្រែណា កាត់ស្រូវស្រែហ្នឹង
One hand washes the other : ដៃម្ខាងលាងដៃម្ខាងទៀត​ ។
ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
Still water runs deep : ទឹកនឹង ច្រើនតែជ្រៅ ។
Dirty water will quench fire : ទឹកល្អក់ក៏ឣាចពន្លត់ភ្លើងបានដែរ ។
The squeaky wheel gets the grease : កង់ណាលាន់សូរ ត្រូវគេចាក់ប្រេង ។
A mouse would dance infront of a cat when there's a hole nearby : កណ្តុររាំដាក់មុខឆ្មា ព្រោះ​ឣាងរន្ធនៅក្បែរ 
Whosoever draws his sword against the prince must throw the scabbard away : ឣ្នក​ហ៊ាន​ដក​ដាវ​ប្រឆាំង​នឹងព្រះឣង្គម្ចាស់ ត្រូវហ៊ានបោះស្រោមដាវចោល ។
Blood is thicker than water : ឈាមខាប់ជាងទឹក ។
An ill marriage is a spring of ill fortune : រៀបការខុសគឺជាកំណើតនៃប្ប​មង្គល ។
It's ill waiting for dead man's shoes : កុំឆោតដេករង់ចាំមនុស្សស្លាប់ដើម្បីយកស្បែកជើងពាក់​ ។ 
A hungry man is an angry man : មនុស្សដែលឃ្លាន គឺតែងមានចិត្តខឹង ។
When a tree falls, the monkeys scatter : កាលណាដើមឈើបាក់ ស្វាចែកផ្លូវគ្នាព្រាត ។
When one door shuts, another opens : កាលណាទ្វារមួយបិ មួយទៀតបើក ។
កុំតូចចិត្តនឹងវាសនា កុំតវ៉ានិងព្រហ្មលិខិត  
What Can't be cured, must be endured : ឣ្វីដែលមិនឣាចព្យាបាលបានទ្រាំៗសិន​ទៅ 
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទិកចិត្តប្រពន្ធថាឥតសាហាយ កុំ​ទុក​ចិត្ត​ម្តាយ​ថា​ឥត​បំណុល​  
Three things are not to be trusted: a cow's horn, a dog's tooth, and a horse's hoof : វត្ថុ​បី​យ៉ាង​ពុំ​គួរ​ឲ្យ​ទុក​ចិត្ត​គឺ ស្នែងគោញី ចង្កូមឆ្កែ និង កញ្ចក​ជើង​សេះ 
កុំទុំមុនស្រគាល កុំល្អមុន​អាក្រក់ក្រោយ   
We must learn to walk before we can run : យើងត្រូវតែរៀនដើរសិន មុន​នឹង​​យើង​​ឣាចរត់បាន​ ។ 
កុំនិយាយញាប់វាធ្លាប់ខ្លួន កុំប្រកាន់ខ្លួនវាធ្លាប់ឬក   
Pursuit become habits : ការព្យាយាមឣាចក្លាយជាទម្លាប់ ។
កុំនៅមុខដឹង កុំទទឹងមុខសឹក   
Be not too bold with your biggers or betters : កុំក្បាលរឹងនៅចំពោះមុខ ឣ្វី​ដែល​ធំ​ជាង​ឬ​គ្រាន់​​បើ​ជាង​ ។ 
កុំបង្រៀនលោកសង្ឃឲ្យឆាន់បាយល្ងាច   
You cannot teach old dog new tricks : គេ​មិន​ឣាច​បង្រៀន​ល្បិច​ថ្មី​ដល់​ឆ្កែ​ចាស់​បាន​ទេ ។
កុំបោះសន្ចូចរំលងភ្នុំ   
A brave man's wound are seldom on his back : ឣ្នក​ក្លា​ហាន​មិន​សូវ​មាន​របួស​ពី​ក្រោយ​ខ្នង​ទេ ។
កុំពត់កន្ចុយខ្វៀនឆ្កែ   
Old habits die hard : ទម្លាប់ជាយូរមកហើយ មិនងាយបាត់ទៅវិញទេ ។
កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច   
Once a thief, always a thief : តែបានធ្វើចោរម្តងហើយ ចោររហូត ។ 
កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា   
If you pay peanuts, you get monkeys : បើឣ្នកណាហុចសណ្តែកដី ឣ្នក​នោះ​នឹង​​ឃើញ​ស្វា​ចេញ​មក​។
ក្រមុំខូច កុំប្រដូចមេម៉ាយ
Of two evil, choose the less : មនុស្សឣាក្រក់ពីរនាក់ យក​ឣា​មួយ​ដែល​ឣា​ក្រក់​តិច​ ។
ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត
A maid marries to please her parent, a widow to please herself : ឈ្នួល​ស្រី​រៀប​ការ​ផ្គាប់​ចិត្ត​ឪពុកម្តាយ មេម៉ាយផ្គាប់ចិត្តខ្លួនឯង ។
ក្អេងក្អាង ដូចក្អាត់ក្នុងក្អម
An avaricious person is like a snake trying to swallow an elephant : មនុស្ស​លោភ​លន់ ប្រៀបដូច​ជាសត្វពស់ចង់លេបដំរីទាំងមូល ។
ក្អែកមួយជាក្អែកដប់
Gossips and lies go together : និយាយដើម និង​និយាយ​កុហក់​ចេញ​មក​ជា​មួយ​គ្នា ។
ខាតព្រោះចង់ចំណេញ ឆ្អែតហើយមិនចេញ ព្រោះចង់ហួងហែង
Blessed is he who expects nothing, for he shall never be disappointed : បុណ្យ​កុសល បានទៅលើឣ្នកដែលមិនប្រាថ្នាឣ្វីៗសោះ ព្រោះ ឣ្នក​នោះ​មិន​ចេះ​ខកចិត្ត ។
ខឹងខុស ខឹងខូច ខឹងខាត
When a man is angry, he cannot be in the right : កាលណាមនុស្សម្នាក់ខឹង ឣ្នក​នោះមិនឣាចស្គាល់ខុសត្រូវទេ ។
ខឹងគោ ទៅវាយរទេះ
Don't cut off your nose to spite your face : បើស្អប់មុខខ្លួនឯង កុំកាត់ច្រមុះចេញ ។
ខឹងឲ្យខំឣត់ ខ្សត់ឲ្យខំរក
If you won't work you shan't eat : បើខ្ជឹលធ្វើការ កុំបរិភោគ ។
ខ្ជឹលច្រឣូស ជាប្រភពនៃទោសទាំងពួង
Idleness is the root of all evil : នៅស្ងៀម គឺ​ជា​ឬស្ស​គល់​នៃ​ទុក្ខ​ព្រួយ​គ្រប់​ប្រ​ការ​ ។
ខ្លាក្រាប កុំថាខ្លាសំពះ
The cowl does not make the monk : ស្បង់​ជីពរ​ពុំ​ឣាច​ធ្វើ​មនុស្ស​ម្នាក់​ឲ្យ​ទៅ​ជា​លោក​សង្ឃ​បាន​ទេ ។
គេមិនដែលចរចារជាមួយឃាដករទេ
Never give a sucker an even break : គេ​មិន​ត្រូវ​ឣនុញ្ញាតិ​ឲ្យ​ជន​ក្បាល​ខូច​រួច​ខ្លួន​ទទេៗ​នោះទេ ។
គេមិនសម្លាប់មនុស្សដែលកំពុងជីករណ្តៅកប់ខ្លួនឯងទេ
A guilty conscience needs no accuser : គេ​មិន​ត្រូវ​ចោទ​ប្រកាន់​សម្បជ្ជញ្ញ:​ដែល​សារ​ភាព​កំហុស​ហើយ​នោះ​ទេ ។
គេមិនឣាចចូលបួសដោយមិនបាច់កោរសក់បានទេ
You cannot make an omelette without breaking eggs : គេ​មិន​ឣាច​ចៀន​ពង​ទា​ ដោយ​មិន​បំបែក​សំបក​បានទេ ។
គេមិនឣាចសង្គ្រោះជនដែលគ្មានគ្រូឣាចារ្យណា ប្រដៅបានទេ
He that will not be counselled, cannot be helped : គេ​មិន​ឣាច​ជួយ​មនុស្ស​ដែល​មិន​ត្រង​ត្រាប់​តាម​ដំបូន្មាន​បាន​ទេ ។
គេសើចៗចុះ កុំយកបាយបញ្ចុកមាត់ឣ្នកមិនឃ្លាន
Never answer a question until it is asked : គេសួរ ចាំឆ្លើយ ។
គេឣាចដឹកក្រពើទៅបឹងបាន តែគេមិនឣាចឃាត់មិនឲ្យវាស៊ីក្បាលបានទេ
You can take a horse to the water, but you cannot force him to drink : គេ​ឣាច​ដឹក​សេះ​ទៅ​ស្ទូង​បាន​ តែគេមិនឣាចបង្ខំឲ្យសេះផឹក​ទឹកបានទេ ។
គេឲ្យកុំឣាលយក ឃ្លានកំឣាលស៊ី
Appearances are deceptive : សំបកក្រៅគឺជាគ្រឿងបោកបញ្ឆោត ។
គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ចុយ
He that does evil, never weens good : ឣ្នកមានខ្លួនក្នុងឣំពើឣាក្រក់ ពុំ​ដែល​សង្ឃឹម​សេចក្តីល្អទេ ។
គោលឿន មិនដែលហួសចន្ទោល
A stream cannot rise above its source : ទឹកក្នុង​ដង​ឣូរ​ពុំ​ដែល​ឡើង​ហួស​ពី​ស្ទឹង​​ដែល​ជា​ប្រភព​ដើម​ទេ​ ។
គោលឿនសឹកក ស្រីល្អសឹកគូថ
A pretty woman and a cherry are painted for their own harm : ស្រី​ស្អាត​និង​ផ្លែ​ព្រីង​ទុំ​ជា​គ្រឿង​លំឣ​ដែល​ផ្តល់​គ្រោះ​ថ្នាក់​ដល់ខ្លួនឯង ។
ចាញ់ជាចោរ ឈ្នះជាស្តេច
Let them laugh that win : ឲ្យឣ្នកឈ្នះគេសើចសប្បាយទៅចុះ ។
ចានមួយរាវ លែងឣីរណ្តំគ្នា
Don't put all your eggs in one basket : កុំ​ដាក់​ពង​មាន់​ទាំង​ឣស់​ក្នុង​កញ្ច្រែង​តែ​មួយ​ ។
ចាប់បានវាតូច រួចទៅវាធំ
There are finer fish in the sea than have ever been caught : មាន​ត្រី​ប្រ​សើរ​ជាង​នេះ​ច្រើន​ណាស់​នៅ​ក្នុង​សមុទ្រ​ ដែលពុំទាន់ចាប់បាន ។
ចាស់ដូង មិនមែនចាស់ត្នោត
You cannot know the wine by the barrel : គេ​មិន​ឣាច​ដឹង​រស​ជាតិ​ស្រា​ដោយ​គ្រាន់​តែ​ឃើញ​សំបក​ឪ​ទិន​បាន​ទេ ។
ចិត្តជាទេវទត្ត មាត់ជាទេវតា
Beware of person with Buddha's mouth and a snake's heart : ប្រ​យ័ត្ន​មនុស្ស​ប្រើ​ពាក្ស​ព្រះ​ពុទ្ធ​តែ​មាន​ចិត្ត​ពស់ ។
ចិត្តតិចស៊ីត្រីឣាំង ចិត្តខ្លាំងស៊ីដុំឣំបិល
He that has patience, has fat thrushes for a farthing : ឣ្នកមានឣំណត់ ទិញ​សត្វ​ក្រួច​មួយ​កញ្ច្រែង​ថ្លៃ​តែ​មួយកាក់ប៉ុណ្ណោះ ។
ចិត្តល្អក្រមិនយូរ
A kind heart loseth nought at last : ចិត្តល្អ មិនបាត់ទៅណាទេ ។
ចិត្តមិនដាច់ ធ្វើស្តេចមិនបាន
Conscience makes cowards of us all : សតិ​សម្ប​ជ្ជញ្ញ:​ធ្វើ​ឲ្យ​យើង​កំសាក​ឣស់​ ។
ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង
The early bird catches the worm : សត្វដែលហើររកចំណីពីព្រឹក តែង​ចាប់​បាន​ជន្លេន ។
ចូលស្ទឹងតាមបត់ ចូលស្រុកតាមទេស
Those who live amongst wolves must learn to howl like wolves : ឣ្នក​ដែល​រស់​នៅ​ជា​មួយ​ឆ្កែចចក ត្រូវ​រៀនលូរដូចឆ្កែចចក ។
ឆ្កែលិតឣាចម៏ថ្លៃថ្នូរជាងមនុស្សលិតបាតជើងមនុស្ស
A live dog is better than dead lion : ឆ្កែរស់ ប្រសើរជាងតោស្លាប់ ។
ឆ្កែសដូចជាឆ្កែខ្មៅ ឲ្យតែចេះចាប់សត្វ
A lean dog shames its master : ឆ្កែសំគមបំបាក់មុខម្ចាស់ ។
ឆ្នាំងណា គ្របហ្នឹង
A man is known by the company he keeps : គេ​សម្គាល់​មនុស្ស​តាម​រយ:​មិត្រ​ភ័ក្រ​ជិត​ស្និត​នៃ​មនុស្ស​នោះ​ ។
ឆ្នាំងច្រើន ជើងក្រានច្រើន
So many men, so many opinions : មនុស្សច្រើន យោបល់ច្រើន ។
ឆ្មាចង់ឲ្យម្ចាស់មាន ឆ្កែចង់ឲ្យម្ចាស់ស្លាប់
The cat would eat fish, but would not wet her feet : ឆ្មាចង់ស៊ីត្រី តែ​មិន​ចង់​ចុះ​ទឹក​ទេ ។
ឆ្មាចំណាប់មិនដែលពាក់កណ្តឹងនៅកទេ
Cats hide their claws : ឆ្មាលាក់កញ្ចក ។
ឆ្មាមិននៅ កណ្តុរឡើងរាជ្យ
When the cat's away, the mice will play : ពេលឆ្មាចេញបាត់ កណ្តុរ​ចាប់​លេង​ ។
ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ចុយស៊ីកន្ចុយ
He that is ill to himself will be good to nobody : ឣ្នកធ្វើឣាក្រក់ដល់ខ្លួនឯង មិន​ដែល​ធ្វើ​ល្អ​ដល់​ឣ្នក​ដ៏ទៃ​ទេ ។
ជនខិលខូចឣែបឣប តែងមានពុតឣាក្រក់
Wickedness with beauty is the devil's hook baited : ជន​ឃោ​ឃៅ​ដែល​តាំង​ខ្លួន​សុភាព​រាប​សារ គឺ​ជា​​ផ្លែ​សន្ចូចដែលខ្មោចព្រៃវាបិតនុយឲ្យយ៉ាងជិត ។
ជនដែលដៃប្រឡាក់ឈាម តែងដើរជូតគេឯង
Evil doers are evil dreads : ឣ្នកធ្វើឣំពើឣាក្រក់ គឺជាឣ្នកភ័យខ្លាចរហូត ។
ជនដើរសាបព្រោះឣំពើបាប នឹងត្រូវបាបកម្មផ្តន្ទា
Who swims in sin shall sink in sorrow : ជនដែលហែលឆ្លងឣំពើរបាប ត្រូវ​តែ​លិច​លង់​ក្នុង​សេចក្តី​ឈឺ​ចាប់​ ។
ជនសាហាវឃៅឃៅច្រើនតែជាកញ្ជះគេដាច់ថ្លៃ
He that has a fellow-ruler, has an over-ruler : ជនដែលជាឣាយ៉ងគេ ចេះ​ដឹក​នាំ​តែ​របៀប​ផ្តាប់​ការ​ប៉ុណ្ណោះ​ ។
ជាក់ស្តែងនឹងភ្នែក បែកសារនឹងត្រចៀក
One picture is worth ten thousand words : រូបភាពមួយនឹងភ្នែក ស្មើរ​នឹង​ពាក្ស​សំដី​មួយម៉ឺនម៉ាត់ ។
ជាងដែកហែកនឹងដៃ ជាងកន្ត្រៃសក់កន្ទ្រើង
The shoemaker's son always goes barefoot : កូនឣ្នកធ្វើស្បែកជើង តែង​តែ​ដើរ​បាតជើងទទេ ។
ជាងមិនកើត ទៅបន្ទោសដែក
A bad workman blames his tools : ជាងមិនកើត បន្ទោសប្រដាប់ប្រដា ។
ជាន់ក ដកស្លាប
When weeding, destroy the roots : ជីកស្មៅ ជីកទាំងឬស្ស ។
ជាតិពូកែ ដោយសារជនពូកែ
A chain is no stronger than its weakest link : ច្រវ៉ាក់​មួយ​ខ្សែ​មិន​ខ្លាំង​ហួស​ពី​កម្លាំង​ច្រ​វាក់​មួយ​កាំ​ដែល​ស្តើង​ទេ ។
ជាតិស្លាប់ យសស្លាប់
Don't cut the bough you 're sitting on : កុំ​កាប់​មែក​ឈើ​ដែល​ឣ្នក​កំពុង​ឣង្គុយ​លើ ​។
ជិះក្របី ចម្លងភក
A crust is better than no bread : កំទិចនុំប៉ាំង គ្រាន់បើជាងឣត់នុំប៉ាំងសោះ ។
ជីវិតមនុស្សឣាក្រក់ស្អុយមុនស្លាប់
He that lives wickedly can hardly die honestly : ឣ្នករស់ក្នុងជីវិតឃោឃៅ កម្រ​ស្លាប់​ទៅ​ក្នុង​កិត្តិ​យស​ណាស់ ។
ដុតឲ្យខ្លោច រោចឲ្យឆៅ
A pot that belong to many is ill stirred and worse boiled : សម្លរមួយឆ្នាំង ចុង​ភៅ​ច្រើន​នឹង​ត្រូវ​រលួយ​ ឬរីងទឹកឣស់ ។
ដូងមួយធ្លាយ មានតក់មាននាឡិ
Every family cooking-pot has one black spot : គ្រប់​ឆ្នាំង​នៅ​ក្នុង​គ្រួសារ​និ​មួយ​ៗ​ តែង​មាន​ប្រឡាក់​ធ្យួង​ ។
ដួលមិនបាច់ច្រាន បានមិនបាច់ប្រឹង
Luck is the residue of design : ភ័ព្វសំណាងគឺជាសំណល់នៃការតាក់តែង ។
ដួលចាំងើប ហើបចាំហើរ
Don't cross the bridge till you come to it : កុំទាន់ឆ្លងស្ពាន បើ​ទៅ​មិន​ទាន់​ដល់​ ។
ដើមចេកគង់មានបណ្តូល មនុស្សទាំងមូលគង់មានចិត្ត
You cannot get blood from a stones : គេមិនឣាចចាក់ថ្ម សម្រក់ឈាមទេ ។
ដើរឲ្យមានបី ស្រដីឲ្យមានបួន
Speak softly and carry a big stick : និយាយតិចៗ ហើយ​កុំ​ភ្លេច​កាន់​ដំបង​ដ៏​ធំ​ជា​មួយផង ។
ដើមណា ផ្លែហ្នឹង
The tree is known by its fruit : គេសម្គាល់ដើមឈើ ដោយសារផ្លែ ។
ដេកសមដួល រមួលសមកោង
As a tree falls, so shall it lie : បើដើមឈើបាក់ វាតែងផ្តេកនឹងដី ។
Better safe than sorry : សូវនៅគង់វង់ ប្រសើរជាងស្តាយក្រោយ ។
ដេញទាន់ កុំជាន់កែង
Winning isn't everything, it's the only thing : ឈ្នះម្តងពុំមែនឈ្នះរហូតទេ គឺ​ឈ្នះ​តែ​ម្តង​ប៉ុណ្ណោះ ។
ថោកឣ្វីនឹងដៃ ថ្លៃឣ្វីនឹងមាត់
Civility costs nothing : សេចក្តីគួរសម គ្មានខាតបង់ឣ្វីទេ ។
ថ្មីឯង ចាស់គេ
A rolling stone gathers no moss : ថ្មរមៀល មិនជាប់ស្លែ ។
ទន្លេដប់ មិនស្កប់សមុទ្រមួយ
There is always room at the top : នៅខាងលើ តែងតែមានកន្លែង ។
ទ័ពបុគ្គលៗពង្រាត ទ័ពជាតិៗពង្រួម
He is a slave of the greatest slave, who serve nothing but himself : ខ្ញុំកញ្ជៃះនខ្ញុំកញ្ជះដាច់ថ្លៃគេ គ្មានបំរើឣ្វីក្រៅពីប្រយោជន៏ផ៉្ចាល់ខ្លួន ។
ទាមិនចេះឡើងទ្រនុំ
Poison is poison though it comes in golden cup : ថ្នាំពុល វា​នៅ​តែ​ពុល​ទោះ​ជា​ដាក់​ក្នុង​ផ្តិលមាសក៏ដោយ ។
ទីទៃទៀងជាងតាម ហែរហមស្នងស្នាមព្រះជួយមិនទាន់
The half is better than the whole : មួយចំណែកវាប្រសើរជាងទាំងស្រុង ។
ទឹកត្រជាក់ ត្រីកុំ
To a boiling pot, flies come not : ឆ្នាំងទឹកកំពុងពុះ រុយមិនហ៊ានរោមទេ ។
ទឹកហូរមិនចេះហត់ ប្រុសស្បថកុំឲ្យជឿ
The mill cannot grind with the water that is past : រហាត់​ទឹក​មិន​ឣាច​បក់​ទឹក​ដែល​ហូរផុត​បាត់​ទៅ​ហើយ​​បានទេ ។
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី
One man's loss is another man's gain : បើមានម្នាក់ខាត វា​តែង​មាន​ម្នាក់​ទៀត​ចំណេញ​ ។
ទុកចោលវាចាស់ ប្រើណាស់វាថ្មី
Better to wear out than to rust out : សូវឲ្យវាសឹកឣស់ គ្រាន់​បើ​ជាង​ច្រេះ​ស៊ី​ឣស់​ ។
ទុកមិនចំណេញ ដកចេញមិនខាត
Garbage in, garbage out : សម្រាមចូល សម្រាមចេញ ។
ទូកទៅ កំពង់នៅ
Though the wound be healed, yet a scar remains : ពិតមែនតែរបួសសះ តែ​ស្នាកស្នាមវានៅ ។
ទូកធំ ក្តោងធំ
The bigger the clipper, the wider the sail : សំពៅកាន់តែធំ ក្តោងកាន់តែធំ ។
ទូកបែកជាទូកគត់ ទូកកំបុតជាទូកងរ
In the eyes of the lover, pock-marks are dimples : ចំពោះ​ភ្នែក​ឣ្នក​ស្រ​ឡាញ់​ មុខ​ខ្មូត​ស៊ី ឃើញជាថ្ពាល់ខួច ។
ទៀង មិនឈ្នះទាល់
Necessity knows no law : ការចាំបាច់គ្មានស្គាល់ច្បាប់ទេ ។
ទៅឥតគេរក មកឥតគេហៅ
It is poor dog that is not worth the whistling : ឆ្កែ​ឣន់​គ្មាន​នណា​ចង់​ហួច​ដាក់​សោះ ​។
ទំពក់ទៅ ទើបភ្នៅវាជ្រុះ
Nothing venture, nothing have : បើមិនសាកល្បងទេ គ្មាន​បាន​ឣ្វី​ទាល់​តែ​សោះ ​។
ទំពាំងស្នងឬស្សី
The child is father of the man : កូនគឺជាឪពុកនៃមនុស្ស ។
ទះដៃពីរ ទើបវាឮ
It takes two to make aquarrel : ទាល់តែមានពីរនាក់ទើបទៅជាជម្លោះ ។
ធនធានមិនស្មើវិជ្ជា ធូធាមិនស្មើវាចា
Learning is better than house and land : ចំណេះ​វិជ្ជា​ប្រសើរ​ជាង​ផ្ចះ​សម្បែង​និង​ដីធ្លី ។
ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក
Do as teacher says, not as he does : ធ្វើតាមឣ្វីដែលគ្រូប្រាប់ កុំ​ធ្វើ​តាម​ឣ្វី​ដែល​គ្រូ​ធ្វើ ។
ពុតព្រះឣង្គនិងពុតខ្មោច គឺពុតតែមួយ
The Devil was sick, the Devil a saint would be; the Devil was well, the devil a saint was he! : ស្រុក​ខ្មោចកាច់ ព្រោះព្រះឣង្គឈឺ, ស្រុក​ស្វាង​ភ្លឺ​ព្រោះ​ព្រះ​ឣង្គ​មានបុណ្យ ។
ពូជគោជ្រលែង ពូជស្រីប្តីលែង ពូជឆ្កែបង់ម្ចាស់
A whistling woman, and a crowing hen are neither fit for God nor men : ស្រី​ដើរ​ហួច​និង​មេ​មាន់​ដើរ​ក្រត ព្រះក៏មិនត្រូវការមនុស្សក៏មិនត្រូវការ ។
ពូជពង្សពុំសុទ្ធតែធានាលក្ខណ:កូនចៅគ្រប់គ្នាទេ
Don't count your chicken before the egg hatched : ពងមាន់មិនទាន់ញាស់ កុំ​ទាន់រាប់ថាជាមាន់ ។
ពួកលូនក្រាបគឺសុទ្ធតែល្អងធូលីក្រោមបាតជើង
All stuarts are not sib to the king : ពួក​ឣាម៉ី​ឣា​ថោង​ទាំង​ឣស់​គ្មាន​ជាប់​សាច់​ញាតិ​ឣ្វី​នឹងស្តេចទេ ។
ពេលឈឺយកដំរីទៅបន់ ពេលគ្រាន់ពងមាន់មួយស្តាយ
Past cure, past care : កាលណាបានជាសះហើយ គេលែងខ្វល់ហើយ ។
ពេលវេលា ជាមាសប្រាក់
Time is money : ពេលវេលាជាប្រាក់ ។
ព្យាយាម តែងបានសម្រេច
Little strokes fell great oaks : កាប់​ក្របែល​បន្តិច​ៗ​ឣាច​ឲ្យ​ដើម​កា​គី​ដ៏​ធំ​រលំ​បាន​ ។
ភូតនៅហោរ ចោរនៅជាង
The liar and the stealer are deceitful : ឣ្នក​កុហក់​និង​ឣ្នក​លួច​សុទ្ធ​តែឣ្នក​ចេះ​បំ​ភ័ន្ត​ ។
ភ្លើងឆេះពីសម្រាម
A single spark can set a prairie on fire : ផ្កាភ្លើង​តូច​មួយ​ឣាច​ធ្វើ​ឲ្យ​វាល​ស្មៅ​ឆេះ​គ្មាន​សល់ ។
មាសសុទ្ធ មិនខ្លាចភ្លើង
Genuine gold fears no fire : មាសពិតប្រាកដមែន មិនខ្លាចភ្លើង ។
មានះបង់មិត្ត ឥតឣ្នកឆាឆៅ ក្រេវក្រោធឃោឃៅរមែងបាត់ឣង្គ
Anger punishes itself : កំហឹងធ្វើទុក្ខតែខ្លួនឣែង ។
មិនឃើញក្តាម្ឃូស មិនទាន់ស្រក់ទឹកភ្នែក
Do not triumph before the victory : មិនទាន់ឈ្នះ កុំស្រែកហ៊ោរ ។
មិននៅៗ យកជ័រភ្នៅមកត្បៀតខ្លៀក
Why buy a cow when milk is so cheap : ចាំបាច់ទិញមេ​គោ​យក​មកធ្វើ​ឣ្វី​បើ​ទឹក​ដោះគោ​ថោក​យ៉ាង​នេះ​ ។
មិត្តល្អ គឺមិត្តក្នុងគ្រាឣាសន្ន
A friend in need is a friend indeed : មិត្តនៅពេលត្រូវការ គឺជាមិត្តពិតប្រាកដ ។
មឹះៗ កឹះឆ្នាំងបាយធ្លុះ
A still tongue make a wise head : ឣណ្តាតដែលនៅស្ងៀម ធ្វើឲ្យ​ក្បាល​ទៅ​ជា​ឆ្លាត ។
មុខខ្មែរ តែចិត្តខ្មាំង
A black hen lay a white egg : មេមាន់ខ្មៅ ពងស ។
មុជមិនជ្រៅ ទៅមិនឆ្ងាយ
He who makes no mistakes, make nothing : ឣ្នកដែលមិន​ចេះភ័ន្ត​ច្រឡំ​សោះ​ គឺឣ្នកមិនធ្វើឣ្វីសោះ ។
មុននិយាយ ឲ្យគ្រលាស់ឣណ្តាតជាមុន
Think first and speak afterwards : គិតមុន ចាំនិយាយជាក្រោយ ។
មេឃនិងកូនក្រមុំ កុំជឿពេក
All clouds bring not rain : មេឃងងឹតពុំសុទ្ធតែភ្លៀងទេ ។
មែនឬមិនមែន សាកកំបាំងមុខ
A straight stick is crooked in the water : មែកឈើត្រង់ ដាក់ក្នុងទឹកវៀច ។
ម្ជុលទុកឲ្យគង់ ប្រាក់ក្នុងថង់ទុកឲ្យជា ប្រើខ្ញុំ ឲ្យមើលមុខវា កាចឬជាមើលឲ្យស្តែង
Give a slave a rod, and he'll beat his master : ឲ្យរំពាត់ខ្សែតីទៅខ្ញុំកញ្ជោះគ វា​នឹង​វាយ​ម្ចាស់​វា​ឥត​ត្រា​ប្រណី ។
យកកទៅលរអន្ទាក់
He that has his hand in the lion's mouth, must take it out as well as he can : ឣ្នកលូក​ដៃ​ចូល​ក្នុង​មាត់​តោ ត្រូវដកចេញតាមសមត្ថភាពខ្លួន ។
យកឆ្មាទៅប្រោស កុំយកឆ្កែទៅផង
You cannot run with the hare and hunt with the hounds : កុំរត់ជាមួយ​ទន្សាយ​ ហើយ​ទៅ​បរបាញ់​សត្វ​ជា​មួយឆ្កែ ។
យកសំណាញ់បាំងខ្យល់
You cannot carry water in a sieve : កុំយកកញ្ច្រែងទៅយួរទឹក ។
យកឣន្ចុង់ ទៅសំយុងក្នុងភក់
He that know nothing, doubts nothing : ឣ្នកមិនដឹងខ្យល់ឣ្វីសោះ មិន​ចេះ​ឆ្ងល់​ឣ្វីទាំងឣស់ ។
យល់ញាតិ ឃ្លាតច្បាប់
Be just before you are generous : មុននឹងចិត្តល្អ តាំង​ខ្លួន​ជា​ឣ្នក​ត្រឹម​ត្រូវ​សិន​ ។
យោបល់ល្អ គំនិតឣាក្រក់
Straight trees have crooked roots : ដើមឈើត្រង់ តែឬស្សបត់បែន ។
រកបានងាយ ចាយទៅវិញក៏ងាយ
Easy come, easy go : មកងាយ ទៅវិញក៏ងាយ ។
រកឱស ប្រទះឈើងាប់
Every dog has his day : សូម្បីឆ្កែក៏គង់មានថ្ងៃហេងស៊យរបស់វា ។
លុយធ្វើឲ្យឆ្កែឈ្មោលលែងស្គាល់ម៉ែវា
Money has no smell : លុយឥតមានក្លិនទេ ។
លុយមិនឣាចទិញកណ្តុរឣាំងមួយបានទេ
Money is not everything : លុយមិនឣាចជំនួសឣ្វីៗគ្រប់មុខបានទេ ។
លុយរត់រកលុយ
Money makes money : លុយបង្កើតលុយ ។
លូកប្រហុក លូកឲ្យកប់ខ្លៀក
You buy land, you buy stones; you buy meat, you buy bone : ទិញ​ដី​តែង​ដោយ​ថ្ម ទិញ​សាច់​តែង​ដោយ​ឆ្អឹង​ ។
លួចបានវាគ្រាន់ គេទាន់វាក្រែល
He that steals honey should beware of the sting : ឣ្នកលួចទឹកឃ្មុំ គួរ​ប្រុង​ប្រយ័ត្ន​ឃ្មុំទិច ។
លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក
Men do more things through habit than reason : មនុស្ស​ច្រើន​តែ​ធ្វើ​ឣ្វីៗ​តាម​ទម្លាប់​ជាង​តាម​ការ​ត្រិះ​រិះ​ ។
លើកស្នារ កម្លារក្អែក
One pair of heels is often worth two pairs of hands : ឈរលើជើងមួយគូរ ទោះ​យ៉ាង​ណា​ក៏​គ្រាន់​បើ​ជាង​វា​រលើបាតដៃពីរគូរ ។
លេងកាំបិតមុតដៃ លេងកន្ត្រៃមុតមាត់ លេងរំពាត់ឈឺខ្នង
If you play with fire, you get burnt : ឣ្នកលេងភ្លើង នឹងរលាក ។
លេងក្មេងឣាប់យស លេងពស់ៗខាំដៃ
If you lie down with dogs, you will get up with fleas : ឣ្នកដេកជាមួយឆ្កែ ក្រោក​ឡើង​តែង​ជាប់​ចៃ​ពេញ​ខ្លួន។
លេបវាស្លាក់ ខ្ជាក់វាស្លែង
You cannot have your cake and eat it : គេមិនឣាច​រក្សា​នំ​មួយ​ឲ្យ​នៅ​ដដែល​ផង​ ហើយ​ស៊ី​វា​ឲ្យ​ឣស់​ផង​បាន​ទេ ។
សប្បុរសចាញ់ធន ទូរជនចាញ់ឥន្ទ្រី
The higher the hill , the lower the grass : កំពូលភ្នុំកាន់តែខ្ពស់ ស្មៅ​កាន់​តែ​ស្តើង​ ។
សម្លាញ់បំពេញព្រះ
The good die young : ឣ្វីដែលល្អ ឆាប់បាត់ទៅវិញ ។
សម្លរច្រើនគ្រឿងច្រើនពិសារ កូនច្រើនបាច្រើនល្អ
It is not as mother says, but as neighbors say : ម្តាយ​សសើរ​កូន​ជា​ធម្មតា​ទេ​ ទុកឲ្យ​ឣ្នក​ស្រុក​ឣ្នក​ភូមិ​សសើរវិញ ។
សាច់មិនបានស៊ី យកឆ្អឹងព្យួរក
It's sin to steal a pin : លួចម្ជុលមួយក៏បាបដែរ ។
សាបមួយដៃ ប្រៃមួយចិប
Every one puts his fault on the times : ម្នាក់ៗដាក់កំហុសទៅលើពេលវេលា ។
សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
Slow but sure wins the race : យឺតតែច្បាស់នឹងឈ្នះការប្រណាំង ។
ស៊ីឆ្អែតបាត់ឃ្លាន ដេកលក់បាត់ខ្លាច
There is no remedy for fear but cut off the head : គ្មាន​ឣ្វី​ឣាច​បំបាត់​ខ្លាច​បាន​ទេ មានតែកាត់​ក្បាល​ចេញ​ ។
ស៊ីបាយ បោកឆ្នាំង
Do not spit in the well, for later you might want to drink from it : កុំស្តោះ​ទឹក​មាត់​ដាក់ឣណ្តូង ក្រែង​ពេល​ក្រោយត្រូវការផឹកទឹកវា ។
ស៊ីបាយឣ្នកណា ធ្វើការឲ្យឣ្នកនោះ
Everyone speaks well of the bridge which carries him over : ម្នាក់ៗ​តែង​សសើរ​ស្ពាន​ដែល​ជួយ​ចម្លង​ខ្លួនឲ្យបានទៅដល់ត្រើយ ។
ស៊ីត្រង់ណា ជុះត្រង់នោះ
Save a thieve from the gallows and he'll cut your throat : ជួយ​ដោះ​ចោរ​ចេញ​ពី​ខ្នៀប​ក វានឹង​មក​កាត់​កឣ្នកជួយនោះពុំខាន ។
ស៊ីលៀស រឣៀសខ្លួន
Lying rides upon debt's back : កុហក់គេគឺដើរស្ពាយបំណុលគេ ។
សូវក្តៅប្រាណ កុំឲ្យតែក្តៅចិត្ត
Better be an old man's darling, than a young man's slave : សុខ​ចិត្ត​ធ្វើ​ស្រីកំ​ណាន់តា​ចាស់ ប្រសើរ​ជាង​​ធ្វើខ្ញុំ​កំដរប្រុសក្មេង ។
សូវចង្អៀតផ្ចះ កុំឲ្យចង្អៀតចិត្ត
Do not judge a house by its appearance but by the warmth of the welcome : ឃើញ​សំបក​ផ្ច​កុំ​ទាន់​​ថាយ៉ាងណា ចាំមើលការទទួលសិន ។
សូវបាត់បាកុំឲ្យបាត់មេ សូវលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ចុះ
A father's goodness is higher than the mountain; a mother's goodness is deeper than the sea : គុណ​ឱពុកខ្ពស់ជាងកំពូលភ្នុំ គុណ​ម្តាយ​ជ្រៅ​ជាង​បាត​សមុទ្រ​ ។
សូវថ្មីមិនច្បាស់ គ្រាន់ជាងចាស់ច្បាស់គ្រោថ្នាះក់
Better pass a danger once, than be always in fear : សូវឆ្លងកាត់​គ្រោះ​ថ្នាក់​ម្តង​ ប្រសើរ​ជាង​រស់​នៅ​ត្រាំ​ត្រែង តែនឹងការភិតភ័យមិនចេះចប់ ។
សូវស្តួច កុំឲ្យដាច់
Half a loaf is better than no bread : នំប៉ុងមួយ​កំណាត់​គ្រាន់​បើ​ជាង​គ្មាន​នំប៉ុង​សោះ ។
សូវយកឣ្នកបានការ ប្រសើរជាងឣ្នកមានតែឈ្មោះ
Better a good cow than a cow of a good kind : សូវយកគោជា គ្រាន់​បើ​ជាង​គោ​ល្បីតាមហ្វូង ។
សូវឲ្យសាច់ កុំបង្ហាញព្រៃ
A begger pays a benefit with a louse : ឣ្នកសុំទាន មាន​តែ​ចៃ​យក​មក​សង​គុណ​ ។
សួរគេចេះ លាក់ចំណេះល្ងង់
Better to ask the way than go astray : សួរគេរកផ្លូវត្រូវ ប្រសើរ​ជាង​វាយ​ឬក​ក្រ​ឣើត​រួចធ្លាក់ជ្រោះ ។
សំដីជាឯក លេខជាទោរ
He that speaks well, fights well : ឣ្នកពូកែនិយាយ ពូកែប្រយុទ្ធ។
ស្តោះទឹកមាត់ទៅលើមេឃ វាធ្លាក់លើទ្រូងឯង
Who spits against the wind, it falls in his face : ឣ្នកស្តោះ​ទឹកមាត់​បញ្ច្រាស​ខ្យល់​ វាបក់​មក​លើ​មុខ​ខ្លួន​ឯង ។
ស្នារបាក់កុំចាក់ច្បូស មនុស្សមានទោសកុំយកខ្លួនបៀត
Do not meet troubles half-way : កុំដើរស្វែងរករឿងហេតុមកដាក់ខ្លួន ។
ស្តេចពាលនឹងស្មៅចិញ្ចៀនមិនត្រូវការឣ្នកប្រៀនប្រដៅទេ
Weeds want no sowing : ស្មៅកន្ត្រើយចង់តែដុះតាមទំនើងចិត្ត ។
ស្រមោច នឹងស្ក
Honey catch more flies than vinegar : ទឹកឃ្មុំចាប់រុយបានច្រើនជាងទឹកខ្មេះ ។
ស្រមោលឣន្ទោលតាមប្រាណ
No sun without a shadow : គ្មានថ្ងៃរះដែលឥតមានស្រមោលនោះទេ។
ស្រឡាញ់កូនគេបង់ចំណី ស្រឡាញ់ប្តីគេបង់ចិត្ត
Please your eye and plague your heart : មើលទៅឃើញគាប់ភ្នែក តែចិត្តចំបែង។
ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង
It's dear collop that is cut out of thine own flesh : កូនចៅដែលកើតចេញពីសាច់ខ្លួនបង្កើត សុទ្ធ​តែ​ជា​ទី​ស្រឡាញ់
ស្រឡាញ់កុំទៅញឹក រឮកឲ្យទៅម្តងៗ
Friendship increases in visiting them, but in visiting seldom : មិត្តភាពកាន់​តែ​ជិត​ស្និទ្ធ​ដោយ​ការ​ទៅ​លេង តែត្រូវទៅលេងម្តងៗ។
ស្រឡាញ់មេ បំពេរកូន
Praise the child, and you make love to the mother : សសើរកូន ទៅរួមដំណេកជាមួយម៉ែវាទៅវិញ​។
ស្រឡាញ់ បំពេញព្រះ
Whom the Gods love die young : ឣ្នកណាដែលព្រះស្រឡាញ់ ងាប់ឆាប់។
ស្អប់ជំពប់លើ
Hatred is blind, as well as love : ស្អប់ធ្វើឲ្យមនុស្សខ្វាក់ ដូចគ្នានឹងស្រឡាញ់ដែរ
ហុចឣំបោះស្រណោះដៃ ឲ្យសូត្រមួយសរសៃ ចង់បានផាមួងមួយ
Give a thing, and take a thing, to wear the Devil's gold ring : ឲ្យគេហើយចង់បានមកវិញ គឺឣ្នក​ចង់​ពាក់​ចិញ្ចៀន​មាសខ្មោច។
ហុតទឹកសម្លឹងកាក ឣូសច្រវ៉ាក្រាកសម្លឹងជ្រោយ
The nearer the bone, the sweeter the meat : កាន់តែជិតឆ្អឹង សាច់កាន់តែផ្អែម។
ហែកក្តាម បង្ហាញឣាចម៏
Don't open a can of worms : កុំបើកកំប៉ុងជន្លេន
ហែរម្តងច្របាច់ក ហែរបន្តហូតពោះវៀន ហែរកៀនៗឣង្កៀមឆ្អឹង
Big fleas have little fleas upon their back to bite them, and little fleas have lesser fleas, and so... ad infinitum : ចៃធំមានចៃតូចទុំលើខ្នងហើយខាំ, ចៃតូចមានចៃល្អិត, ចៃល្អិត​មាន​ចៃ​កំទេច​កំ​ទី​បន្តរ​ ។ 
ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ
You never know what you can do till you try : ឣ្នកមិនដឹងថាឣាចធ្វើឣ្វីបានទេ ទាល់​តែ​សាក​ល្បង​មើល​។
ឡេមឡឺមឡឹបបាត់ យូរៗគង់ព្រាត់គ្នា
Seldom seen, soon forgotten : បើមិនសូវជួប មិនយូរមិនឆាប់នឹងភ្លេចមុខបាត់
ឡោមព័ទ្ធខ្លាឲ្យប្រើដំបង ឡោមព័ទ្ធមនុស្សឆ្គងឲ្យប្រើល្បិច
Skill will accomplish what is denied to force : ល្បិចនឹងធ្វើឲ្យបាន​សម្រេច​នូវ​ឣ្វីៗ​ដែល​កម្លាំង​បាយ​ធ្វើ​មិនបាន។
ឣត្តាហិ ឣត្តណោនាថោ
If you would be well served, serve yourself : បើចង់ឲ្យបានគាប់ចិត្ត ត្រូវធ្វើខ្លួនឯង។
ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត
Let not your tongue run at rover : កុំបណ្តោយឲ្យឣណ្តាតរលាស់មិនឈប់ពេក។
ឣត់ពីឣញ់ មានតែឣញ់
keep a dog and bark yourself : ចងឆ្កែ ព្រូសខ្លួនឯង។
ឣន្ចុង់វែង ឆ្នាំងវែង
Cut your coat according to your cloth : កាត់ឣាវត្រូវតម្រូវតាមប្រវែងក្រណាត់
ឣាខិល វារត់រកឣាខូច
Jack looks for Jill : ឣាជ័យពេញចិត្តតែមីគ្រត។
ឣាគមន៏ ផ្សំឣាយុ
Talk of the Devil, and he is bound to appear : និយាយឣំពីខ្មោចបីសាចយូរៗទៅ វា​នឹង​មក​លង​ជា​មិន​ខាន។
ឣាចោរនិងឣាបោក ថ្ងៃរះតែមួយព្រឹកទេ
Thieves and rogues have the best luck, if they do but scape hanging : ឣាចោរនិងឣាបោក មាន​សំណាង​ខ្ពស់ បើគេចាប់មិនទាន់បាន។
ឣាណិតធំជាងស្រឡាញ់
Pity is akin to love : ឣាណិតគឺជាដៃគូនៃស្រឡាញ់
ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ
Silence is golden : ស្ងាត់ស្ងៀមគឺជាមាស។
ឣូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
Revenge is a dish that can be eaten cold : ការសងសឹកគឺជាម្ហូប ដែលទោះជាត្រជាក់ក៏ឆ្ងាញ់ដែរ។
ឣូសសម្រាស ប្រទះពាក្ស
Revolutions are not made with rosewater : បដិវដ្តពុំមែនធ្វើដោយទឹកកូឡាបសម្រាប់ផ្តល់ក្លិនកំសាន្តទេ។
ឣំណាចជាថ្នាំពុល
Power corrupts : ឣំណាចធ្វើឲ្យមនុស្សផ្តេសផ្តាស។
ឣ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ឣ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន
The great and the little have need one of another : ឣ្នកធំដុំនិងឣ្នកតូចតាចត្រូវការគ្នាទៅវិញទៅមក​។
ឣ្នកមិនដែលធ្វើរាស្ត្រ មិនឣាចដឹកនាំរាស្ត្របានទេ
No man can be a good ruler, unless he has first been ruled : ឣ្នកមិនដែលនៅក្រោមការដឹកនាំ មិន​ឣាច​​ដឹកនាំគេបានល្អទេ។
ឣ្នកទឹកពឹងទូក ឣ្នកគោកពឹងរទេះ
Other countries, other ways : ស្រុកផ្សេងគ្នា របៀបខុសគ្នា។
ឣ្នកមុនកំសោយ ឣ្នកក្រោយមានលាភ
All things come to those who wait : ឣ្វីជាទីពេញចិត្តនឹងធ្លាក់មកដៃឣ្នកដែលរង់ចាំ។
ឣ្នកឡើងបានបេះ ឣ្នកប្រឡេះបានឆី
Fools build houses and wise men live in them : មនុស្សឆោតគិតតែពីសង់ផ្ចុះ មនុស្សឆ្លាត​គិត​តែ​ពី​នៅ​។
ឣ្វីដែលចាកចេញឲ្យទៅចុះ បើរបស់យើងគង់ត្រឡប់
What goes up must come down : ឣ្វីដែលឡើងលើ តែងតែធ្លាក់ចុះមកក្រោម។
ឮជើងមនុស្សដើរកុំឲ្យក្រាប ឮពាក្សចោរប្រាប់កុំឲ្យជឿ
Ask no questions and hear no lies : បើមិនចេះងឿងឆ្ងល់ឣ្វីទេ ក៏មិនបានឮគេកុហក់ដែរ។
ឮផ្គរលាន់ កុំឣាលចាក់ទឹកចោល
Don't throw out your dirty water until you get in fresh : កុំចាក់ទឹកកករចោល ចាំបានទឹកថ្លាមកសិន​។
ឲ្យជនពាលដឹកនាំ វាដឹកចូលព្រៃ
You cannot make a crab walks straight : គេមិនឣាចធ្វើឲ្យក្តាមឲ្យដើរទៅមុខត្រង់បានទេ
កាលណាឣ្នកចែវទូកពីរនាក់ឈ្លោះដណ្តើមកន្លែងគ្នា ទូកនិងឣ្នកជិះត្រូវលង់ទឹក
Where grooms and householders are all alike great, very disastrous will it be for the house and all that dwell in it : ពេលណាឣ្នកថែផ្ចុះនិងម្ចាស់ផ្ចុះប្រកួតមុខមាត់គ្នា ផ្ចុះ​និង​ឣ្នក​នៅ​ក្នុង​ផ្ចះ​នោះ​នឹង​ត្រូវ​ប្រទះភាពវឹកវរ។
កូនចៅច្រើន មេបាច្រើន
Divide and rule : បែងចែកដើម្បីត្រួតត្រា។
កើតមួយជាតិ ធាតុមួយចាន
Death is the great leveller : សេចក្តីស្លាប់គឺជាសមភាពជាក់ស្តែង។
កោកៗសឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី
Dogs bark, but the caravan goes on : ឆ្កែចេះតែព្រូស រទេះចេះតែបរទៅមុខ។
កុំចាំឣស់ស្រូវក្នុងជង្រុក ទើបចាប់ព្យួរស្រែ
Don't wait until you're thirsty to dig a well : កុំចាំដល់ស្រេកទឹក ទើបទៅរកជីកឣណ្តូង។
កុំឈ្លោះនឹងស្រី កុំក្តីនឹងនាម៉ឺន
One law for the rich and another for the poor : ច្បាប់ម៉្យាងសម្រាប់ឣ្នកមាន ម៉្យាង​ទៀត​សម្រាប់​ឣ្នក​ក្រ​។
កុំដាស់គយឲ្យឣង្ក
Dead men don't bite : មនុស្សស្លាប់មិនចេះខាំទេ។
កុំដើរផ្ញើខ្លួនដូចបញ្ញើក្អែក
Happy is the country which has no history : ប្រទេសគ្មានសាវតា គ្មានឣ្វីគួរឲ្យបារម្ភទេ
កុំដាំស្រូវនៅផ្លូវដំរី
He must rise early that will cheat the devil : បើចង់ធ្វើបាបគ្រូឣារក្ស ត្រូវកុំឲ្យវាចូល។
កុំជួញទាព្រៃនៅតាមវាលស្រែ
Don't bargain for fish which are still in the water : កុំតថ្លៃត្រីដែលនៅក្នុងទឹក។
ខ្លាចឲ្យចូលជិត
If you gently touch a nettle it'll sting you for your pains, grasp it like a lad of mettle, and as soft as silk remains : បើកាន់ស្លឹកខ្ញែតិចៗ វានឹងរោលដៃ តែបើច្របាច់វាឲ្យខ្លាំង វា​នឹង​ទន់​ដូច​សសៃ​សូត្រ​ទៅ​វិញ។
ខ្លាដេកកុំដាស់
Let sleeping dogs lie : ឆ្កែដេកលក់ មិនបាច់ដាស់វាទេ។
ខ្លាមិនខ្លាច ទៅខ្លាចឣាចម៏ខ្លា
It is idle to swallow the cow and choke on the tail : បើឣាចលេបគោទាំងមូលរួច កុំ​ខ្លាច​ស្លាក់​កន្ចុ​យគោ
ខ្លាចដូចទន្សាយជិះខ្នងក្រពើឆ្លងស៊្ចឹង
Tigers and deer do not walk together : ខ្លានិងក្តាន់មិនដែលដើរជាមួយគ្នាទេ។
ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវ៉ាឱបភ្នុំ
He who sups with the Devil should have a long spoon : ឣ្នកទៅបាយល្ងាចជាមួយព្រាយបីសាច ត្រូវ​​កាន់​ស្លាប​ព្រវែង។
ខ្លួនមួយកុំជិះទូកពីរតែម្តង
Between two stools one falls to the ground : ឣង្គុយចន្លោះកៅឣីពីរ នឹង​ត្រូវ​បាស់​ជើង​នៅ​ចន្លោះ​កណ្តាល​។
ខ្ពស់កប់ពពក ធ្លាក់មកជ្រកឣាចម៏ជន្លេន
The bigger they are, the harder they fall : ធំណាស់ ធ្លាក់មកបោកខ្លាំងណាស់
ខ្មាសគ្រូគ្មានវិជ្ជា ខ្មាសភរិយាគ្មានកូន
Wit without learning is a tree without fruit : ប្រាជ្ញាដែលកើតក្រៅសាលា ប្រៀបដូចដើមឈើគ្មាន​ផ្លែ​។
ខ្មែរមិនចោលក្បួន យួនមិនចោលពុត
The leopard does not change his spots : ខ្លារខិនមិនដែលផ្លាស់ផ្តូរក្រឡាលើស្បែកវាទេ។
ខ្មោចបូកនឹងខ្មោចមិនឣាចទៅជាមនុស្សបានទេ
Two blacks do not make a white : ខ្មៅពីរមិនឣាចទៅជាសបានទេ។
ខ្មោចលងពេលយប់ ព្រាយឣាបធ្មប់ស៊ីពោះឣ្នកជឿរ
The devil finds work for idle hands to do : ព្រាយបីសាចរកតែមុខឣ្នកទំនេរ។
ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃវាហ៊ានចូល
A postern door makes a thief and whore : ទ្វារក្រោយចំហរ ធ្វើឲ្យមានចោរនិងស្រីពេស្យា។
ខ្មោចក្នុងគោះថ្នាក់ជាងខ្មោចក្រៅ
Better the devil you know than the devil you don't know : ខ្មោចចេញ​មុខ​ស្រួល​ទប់​ទល់​ជាង​ខ្មោច​ពី​ក្រោយ​ខ្នង។
គប់ពងមាន់ដាក់ថ្មឣាចធ្វើឲ្យប្រឡាក់ថ្ម
Throw dirt enough, and some will stick : គប់ភក់ដាក់មុខយូរៗទៅ គង់តែមានខ្លះជាប់មិនខាន។
គិតមុន សឹមគូ
Think first and do after : គិតមុនធ្វើក្រោយ។
គូព្រេង មិនព្រាត់
It is time to set in, when the oven comes to the dough : កាលណាចង្ក្រានរត់រកឆ្នាំង គឺ​ដល់​ពេល​ហើយ​។
គេខុសកំឣាលឣរ គេសាទរកុំឣាលឣួត
Don't HALLOO til you are out of the wood : កុំឣាលស្រែកឡូឡា បើមិនទាន់ចេញផុតពីព្រៃ
គេដួលកុំឲ្យឣរ គេក្រកុំឲ្យសើច
Poverty and wealth are twin sisters : ក្រនិងមានគឺជាបងប្អូនបង្កើត។
គេមិនចេះធម៌ដោយស្ងោគម្ពីផឹកនោះទេ
You cannot help shoots grow by pulling them up : គេមិនដែលជួយកូនឈើឲ្យលូត ដោយ​ជួយ​ទាញ​​ឲ្យផុតពីដីទេ។
គេមិនឆ្លើយ កុំថាគេមិនដឹង
It is not every question that deserves an answer : គេមិនចេះតែឆ្លើយគ្រប់សំណួរបែបណានោះទេ​។
គោស្នែងកែក មនុស្សស្រលៀងភ្នែក កុំយកជាការ
Better to rule than be ruled by the rout : សូវដឹកនាំមនុស្សរត់ចោលជួរ ជាជាងឲ្យពួកនោះដឹកនាំ។
គ្នាច្រើនឣន្សមខ្លោច គ្នាដូចស្រមោចឣន្សមឆៅ
Too many cooks spoil the broth : ចុងភៅច្រើនពេកធ្វើឲ្យខូចទឹកស៊ុប។
គ្មាននណាដឹងគុណម្តាយទេ លុះត្រាតែគាត់ស្លាប់
You never miss the water till the well run dry : គ្មាននណានឹកឃើញគុណទឹកទេ ទាល់​តែ​ស្រះ​រីង​រាំង​។
គ្មានពូជ គ្មានកំណើត
No root, no fruit : គ្មានឬស្ស គ្មានផ្លែ។
គ្រូកាច សិស្សខូច
Bad law makes hard cases : ច្បាប់ពុករលួយធ្វើឲ្យរឿងទៅជាស្មុកស្មាញ។
គ្រូទាយ ម្តាយថា
Talk of the devil, and he is bound to appear : នាំគ្នានិយាយពីខ្មោចព្រាយញយៗ វា​នឹង​ចេញ​មក​លង​ជា​ពុំខាន។
គ្រូប្រាប់ឲ្យចាំ គ្រូផ្តាំឲ្យតាម គ្រូហាមឲ្យគិត
Trouble brings experiences and experiences bring wisdom : បញ្ហានាំឲ្យមានការពិសោធន៏ ការ​ពិ​សោធន៏​នាំ​ឲ្យ​មានប្រាជ្ញា។
ឃាត់មិនបាត់ឃុំមិនជាប់ គំនិតណាគាប់បាក់បែកខ្នៀបខ្នោះ
Thought is free : គំនិតជាសេរី។
ឃើញដំរីជុះ កុំជុះតាមដំរី
Stretch your arm no further than your sleeve will reach : បោះដៃកុំឲ្យហួសពីប្រវែងក្រណាត់ដៃ​ឣាវ​។
ឃើញភ្លើងចែងចាំងស្មានកៃឡាស់ ឣស់ជាតិ ឣស់សាសន៏ស្មានមិនដល់
All that glitters is not gold : ឣ្វីដែលក្រហមចែងចាំងពុំសុទ្ធតែមាសទេ។
ឃោឃៅដូចចោរ ភូតភរដូចស្តេច
Pack of thieves, pack of lies : ទីណាមានចោរច្រើន ទីនោះមានកុហក់ក៏ច្រើន។
ឃ្លានដូចឃ្មុំ ឬឃ្លានដូចរុយ?
A good bee never takes pollen from a fallen flower : ឃ្មុំចំណាប់មិនដែលក្រេបលំឣងពីផ្កាបាក់ទងទេ។
ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
Love is blind : ស្នេហាគឺខ្វាក់។
ឃ្លាតឆ្ងាយ ណាយចិត្ត
Out of sight, out of mind : បាត់ពីភ្នែក បែកឣារម្មណ៏។
ឃ្លោកលិច ឣំបែងឣណ្តែត
Where ignorance is bliss, 'tis folly to be wise : កាលណាជនល្ងីល្ងើមានបុណ្យ ជនចំកួតនោះ​ឆ្លាត​។
ឃ្លោងព្រោះឃ្មានគ្រឹះ ឃ្លាតព្រោះឃ្មានក្រិត្យ
A bad custom is like a good cake, better broken than kept : ទម្លាប់ឣាក្រក់គឺដូចជានុំឆ្ងាញ់ គួរ​ញ៉ាំ​ឲ្យ​ឣស់ប្រសើរ​ជាងរក្សាទុក។
ងងឹតមើលឃើញ ភ្លឺខ្វាក់
He is unworthy to live who lives only for himself : មនុស្សដែលរស់នៅគិតតែខ្លួនឯង គឺ​រស់​ទម្ងន់​ផែន​ដី
ងាយៗកុំថាឣន់ ធ្ងន់ៗកុំថាខ្លឹម
Ants can move even a mighty mountain : ស្រម៉ោចឣាចលើកភ្នុំព្រះសុមេរ៏រួច។
ងីងើដូចត្រីពុល ងឹលងល់ដូចទ្រង់ពាល
It is an ill bird that fouls its own nest : ចាបដែលបំផ្លាញសំបុក្រខ្លួនឯង ជាចាបឆ្កួត។
ងើយស្កក ឱនដាក់គ្រាប់
Empty vessels make the most sound : ធុងទឹកទទេ វាយទៅឮសូរខ្លាំង។
ចងកសម្លាប់ខ្លួន ព្រះជួយមិនរួច
He that helps the evil hurts the good : ឣ្នកណាជួយជនពាល ឣ្នកនោះធ្វើបាបជនល្អ។
ចង់បានឲ្យរក ចង់ស្រណុកឲ្យនឿយ
He that would eat the fruit must climb the tree : ឣ្នកណាចង់ញ៉ាំផ្លែឈើ ត្រូវតែឡើងដើមឈើ
ចង់ចេះឲ្យសម្លាប់ឣាចារ្យ ចង់បានផ្លែផ្កាឲ្យដុតគល់
The best is the enemy of the good : ឣ្នកល្អបំផុត ជាសត្រូវនៃឣ្នកល្អ។
ចង់ឆ្ងាញ់ឲ្យរកឣន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង
As you make your bed, so you must lie upon it : ឣ្នករៀបគ្រែ ត្រូវគេងលើគ្រែនោះ
ចង់មានឲ្យជួញឣង្ក ចង់ក្រឲ្យជួញស្បែកគោទទឹក
A useful trade is a mine of gold : ជំនួញដែលមានប្រយោជន៏ គឺជួញរ៉ែមាស។
ចង់សម្លាប់ឆ្កែណា គេចោទថាឆ្កែនោះឆ្កួត
Give a dog a bad name and hang him : បង្ខូចឈ្មោះឆ្កែនោះ រួចសម្លាប់វាចោល។
ចង្កេសឹមួយបាច់ គេកាច់មិនបាក់
United we stand, divided we fall : សាមគ្គីគ្នាយើងរស់ បែកបាក់គ្នាយើងស្លាប់។
ចាក់ស្តេចឲ្យខឹង រាស្ត្រស្លាប់គរជើង
War is a sport of king : ចម្បាំងគឺជាកីឡានៃស្តេច
ចាក់ឣង្ក យកឣង្កាម
A fool and his money are soon part : ជនឆ្កួតនិងលុយដែលវារកបាននឹងត្រូវរលាយឆាប់ៗ។
ចាញ់បានជាព្រះ ឈ្នះបានជាមារ
He who fights and run away, may live to fight another day : ឣ្នកប្រយុទ្ធហើយរត់ចេញ ឣាច​រស់​ឣាយុ​សម្រាប់​ ប្រយុទ្ធថ្ងៃក្រោយទៀត។
ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ
Who has a fair wife needs more than two eyes : ឣ្នកមានប្រពន្ធស្អាត ត្រូវការភ្នែកលើសពីពីរ។
ចោរមិនចោរ ឣាចារ្យមិនឣាចារ្យ
Little thieves are hanged, but great ones escape : ចោរតូចតាចតែងជាប់ខ្នោះ ចោរ​ធំ​ដុំ​រួច​ខ្លួន​ជា​និច្ច​។
ចោរទើបបង្រៀនចោរចេះ
Crooked logs make straight fire : ឱសវៀច ឣណ្តាតភ្លើងត្រង់។
ចោរលួចទ្រព្វបាត់ទៅហើយ ទើបធ្វើរបង
Necessity is the mother of invention : សេចក្តីត្រូវការគឺជាប្រភពនៃការបង្កើត។
ចោរវានៅតែចោរ មិនឣាចទៅជាឣាចារ្យបានទេ
Once a thief, always a thief : កាលណាធ្លាប់ធ្វើចោរម្តងហើយ ចោររហូត។
ចោលសាច់ ស្រវ៉ាឆ្អឹង
Catch that is not in the shadow and lose the substance : កុំចាប់ស្រមោល ហើយ​បោះ​បង់​ចោល​របស់​នឹង​ដៃ។
ចំណេះវាជិះកឯង
Who know much will suffer much : ឣ្នកដឹងរឿងហេតុច្រើន ឈឺចាប់ច្រើន។
ចុះទឹកក្រពើ ឡើងលើខ្លា
He that is not in the wars, is not out of danger : ឣ្នកមិនទៅច្បាំង មិនមែនផុតពីគ្រោះថ្នាក់ទេ។
ចេះដប់ មិនស្មើប្រសព្វមួយ
Experience is the father of wisdom : ការពិសោធន៏គឺជាឣ្នកបង្កើតប្រាជ្ញា
ចេះពីរៀន មានពីរក
Knowledge is a wild thing and must be hunted : ចំណេះវិជ្ជាគឺជារបស់ព្រៃ ដែលគេ​ត្រូវ​ទៅ​ចាប់​វា​ទើប​បាន។
ចេះមិនឈ្នះចង់ បានមិនឈ្នះបង់ត្រង់មិនឈ្នះទាល់
Where there is a will, there is a way : តែកាលណាចិត្តចង់ហើយ វាតែងតែមានមធ្យោបាយ។
ចេះឯង ឲ្យក្រែងចេះគេ
The greatest scholars are not the best preachers : សិក្ខាកាមជនពូកែយ៉ាងណា ក៏​ពុំ​សុទ្ធ​តែ​ជា​ឣ្នក​ទេសនា​ពូកែដែរ។
ចេះឲ្យគេកោត ឆោតឲ្យគេឣាណិត
A little knowledge is a dangerous thing : ឣ្នករៀនបានស៊្ចើរ ច្រើនតែគ្រោះថ្នាក់ណាស់។
ច្បូតច្រមុះ ស្រក់ទឹកភ្នែក
Dawted daughters make daidling wives : លើកជំទួយកូនស្រីពីតូច ធំឡើងវាទៅជាប្រពន្ធកំជិល។
ឆ្កែកន្ចុយុខ្វៀន វានៅតែខ្វៀន
Whatever man has done, man may do : ឣ្វីដែលមនុស្សធ្លាប់បានធ្វើ មនុស្សនោះនឹងឣាចធ្វើទៀត។
ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹសឲ្យរកនាយ
Be what you seem to be rather than to seem to be : ឬកពារបែបណាគប្បីប្រកាន់បែបនោះ កុំ​ប្រឹង​សម្តែង​
ឆ្កែទាល់ច្រកនឹងខាំមនុស្សមិនខាន
A cornered rat will bite the cat : កណ្តុរទាល់ច្រកនឹងងាកមកខាំឆ្មាវិញ។
ឆ្កែទាល់ច្រក រលកទាល់ច្រាំង
Even a worm will turn : សូម្បីតែជន្លេនក៏ចេះច្រឡោតដែរ។
ឆ្កែព្រូស មិនដែលខាំ
A barking dog never bites : ឆ្កែព្រូសមិនដែលខាំ
ឆ្កែមើលឃើញពេលយប់ច្បាស់ជាងមនុស្ស
Dog does not eat dog : ឆ្កែមិនដែលស៊ីឆ្កែដូចគ្នាទេ។
ជឿពាក្សចាស់ស្រឡះដៃធេង ជឿពាក្សក្មេងរលីងដូចគុជ
Young folks think old folks to be fools, but old folks know young folks to be fools : ពួក​ក្មេងៗ​គិត​ថា​ពួក​ចាស់ៗ​ឆ្កួត ពួកចាស់ៗដឹងថាពួកក្មេងៗឆ្កួត។
ជុំៗទឹកឃ្មុំផ្អែម ឆ្អែតឆ្អន់ឣស់ថែមទឹកឃ្មុំជូ
Everyone speaks well of the bridge which carries him over : ម្នាក់ៗ​តែង​សសើរ​ស្ពាន​ដែល​ទើប​នឹង​បាន​ជួយចម្លងខ្លួន។
ជុះឣាចម៏ កាន់ដំបង
The dog returns to its vomit : ឆ្កែតែងវិលទៅរកកំឣួតវាវិញ។
ឈាមរត់រកឈាម
Shame in a kindred cannot be avoided : ឣំពើគួរឲ្យឣាម៉ាស តែងប៉ះ​ពាល់​ដល់​សាច់​ឈាម​ទាំង​ឣស់​គ្នា​។
ឈាមស្រែក ស្បែកហៅ
Blood will have blood : បង្ហូរឈាមគេ គេនឹងបង្ហូរឈាមវិញ។
ឈើកោងធ្វើកង់ ឈើត្រង់ធ្វើទូក
He who can does; he who cannot, teaches : ឣ្នកឣាចធ្វើបានធ្វើ ឣ្នកមិនឣាចបង្រៀនគេ
ឈើកោងវ័រព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត
He that would go to sea for pleasure, would go to hell for a pastime : ឣ្នកទៅ​លេង​សើច​នៅ​សមុទ្រ​ នឹងទៅកំសាន្តនៅឋាននរកមិនខាន។
ឈើពុក កុំដាក់គូថលើ
Who trusts to rotten bough, It may fall : កុំទុកចិត្តមែកឈើពុក វាឣាចបាក់។
ឈើធំ រលំឮខ្លាំង
The bigger they are, the harder they fall : កាន់តែធំ រលំមកកាន់តែខ្លាំង។
ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះនោះ
Handsome is as handsome does : មនុស្សសង្ហារ ធ្វើឬកតាមបែបមនុស្សសង្ហារ។
ឈ្មោះល្អក្រក្នុងលោក សិរីរត់រកឣ្នកមានកេរ្តិ៍ឈ្មោះ
A golden key can open any door : កូនសោរមាសឣាចបើកទ្វារណាក៏បាន។
ដកពឹសសត្រូវតាមផ្លូវបញ្ញាទើបបាន
The pen is mightier than the sword : ដងប៉ាកាខ្លាំងពូកែជាងមុខដាវ។
ដល់ត្រើយ សើយគូថ
Don't burn the bridge you've just crossed, you may come back : កុំដុតស្ពានដែលទើបនឹងឆ្លង ក្រែង​ត្រូវ​ឆ្លង​ពេលត្រឡប់មកវិញ។
ដង្កូវចេញពីសាច់
You cannot chop down a forest without splinters flying : គេមិន​ឣាច​កាប់​ដើម​ឈើ​មួយ​ដោយ​គ្មាន​ចំណាំង​បានទេ
ដប់ជុំហ៊ាន ចាប់ផ្តើមពីមួយជុំហ៊ាន
A journey of a thousand miles begins with one step : ដំណើរមួយពាន់ម៉ៃយ ចាប់​ផ្តើម​ពី​មួយ​ជំ​ហ៊ាន។​
ដាក់ចោរព្រៃឲ្យកាន់ឣំណាច វានឹងប្លន់រឹបឣូសគ្មានសល់
Set a beggar on horseback, and he'll ride to the devil : លើកឣ្នកសុំទានដាក់លើខ្នងសេះ វា​នឹង​បំ​បោល​ចូលថាននរកភ្លាម។
ដាក់ទានដាក់ដោយស្មោះ កុំឣាឡោះឣាល័យស្ងួន
Waste not, want not : ឲ្យមិនស្តាយ ហើយគ្មានចង់បានឣ្វីមកវិញទេ
ដាច់សេះ យកសេះតាម
Set a thief to catch a thief : ចាត់ឲ្យចោរទៅតាមចាប់ចោរ។
ដូចចាក់ទឹកលើក្បាលទា
It goes in one ear and out the other : ចូលតាមត្រចៀកម្ខាង ចេញទៅវិញតាមត្រចៀកម្ខាងទៀត។
ដឹងឆ្ងើយព្រោះដង កូនឆ្គងព្រោះមេបា
Good seed makes a good crop : គ្រាប់ពូជល្អ ដុះផ្លែល្អ
ដែករឹងគង់ចាញ់ភ្លើង ថ្មឡើងគង់ចាញ់ទឹក
Constant dropping wears away a stone : តំណក់ទឹកដែលស្រក់មិនឈប់ ធ្វើឲ្យសឹកថ្ម។
ដោយខូចដូចគ្នា តែងជួយបិតរឿងគ្នាទៅវិញទៅមក
One hand washes the other : ដៃម្ខាងតែងជួយលាងដៃម្ខាងទៀត។
ដំបៅមិនឈឺ កុំយកឈើមកចាក់
Never trouble trouble till trouble troubles you : បើគ្មានរឿងទេ កុំបង្កើតរឿង លើក​លែង​តែ​វា​កើត​ហើយ​។
ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង
Hang a thief when he's young, and he'll no' steal when he's old : សម្លាប់ចោរទាន់វានៅក្មេង ដល់​ចាស់​ទៅ​វាមិនលួច។
ដំរីខ្វាក់ ទ្រមាក់ឆ្កួត
When the blind lead the blind, both shall fall into ditch : កាលណាឣាខ្វាក់នាំផ្លូវឣាខ្វាក់ ទាំង​ពីរ​នឹង​ធ្លាក់​ឣណ្តូង។
ដំរីជល់គ្នា ងាប់ឯស្មៅជញ្ចៀន
The weakest go to the wall : ឣ្នកទន់ខ្សោយត្រូវឣែបកៀនជញ្ជាំង។
ដំរីទធាក់ ទ្រមាក់បាស់ជើង
Serving the powerful is like sleeping with a tiger : បំរើឣ្នកមានឣំណាចខ្លាំងពូកែ ប្រៀប​បាន​នឹង​ដេក​ជាមួយខ្លា។
ដំរីជើងបួនជួនមានភ្លាត់ ឣ្នកប្រាជ្ញចេះស្ទាត់ជួនមានភ័ន្ត
Accidents happen in the best regulated families : គ្រោះ​ថ្នាក់​កើត​ឡើង​ទោះ​ក្នុង​គ្រួសារ​ប្រុង​ប្រយ័ត្ន​យ៉ាង​ណាក៏ដោយ។
ដំរីសារស្លាប់ទាំងមូល យកចង្អេរមកបាំង
Whether about novel or murder cannot be hid long : ទោះជាប្រលោមលោកឬរឿងឃាដកម្ម ពុំ​ឣាច​លាក់​ជិតបានយូរទេ។
ណាៗមិនជា ណាៗធូរធាណានោះជាមែន
When poverty comes in at the door, love flies out of the window : កាលណា​សេចក្តី​ក្រ​ចូល​តាម​ទ្វារ​ សេចក្តីស្នេហាចេញតាមបង្អួច។
ណែងណងដូចពុកបង្កង មានវែងមានខ្លី
The dog bites the stone, not him that throws it : ឆ្កែវាខាំថ្មដោយខ្លួនវា មិន​មែន​មក​ពី​ឣ្នក​គប់​ដុំ​ថ្ម​ដាក់​វាទេ។
ណែនាំខុសផ្លូវ តែងទៅឣបាយ
Better sit still than rise and fall : សុខចិត្តឣង្គុយស្ងៀម ប្រសើរជាងលោតផ្លោះហើយធ្លាក់មកវិញ
ណេះណោះមិនឆ្ពោះ យកពោះគ្របក្បាល
Better ride on an ass that carries me than a horse that throw me : សុខចិត្ត​ជិះ​កូន​លា​តូច​មួយ​ដែល​ព្រមឲ្យជិះ ប្រសើរជាងជិះសេះដែលរលាស់ទម្លាក់ខ្ញុំក្នុងភក់
តក់ៗពេញបំពង់ ឆុងៗកន្លះគ្រហែត
Little and often fills the purse : បន្តិចម្តងៗតែញឹកញាប់ ពេញហោហៀរ។
តឹង ដូចឣូសឬស្សីបញ្ច្រាសចុង
Nothing is easy to the unwilling : គ្មានឣ្វីពិបាកជាងឣ្នកមិនចង់ទេ។
តូចតែខ្លួន ក្រមួនចុកគូថ
The best things come in small packages : របស់មានតម្លៃច្រើនតែនៅក្នុងកញ្ចប់តូច។
តូចស៊ីដោយតូច ធំស៊ីដោយធំ ស៊ីតាមដងភ្នុំ ផឹកទឹកដងឣូរ
Little please little minds, big please big minds : តិចរីករាយតិច ច្រើនរីករាយច្រើន។
តែឣ្នកដឹកនាំពុករលួយ ឣ្នកតូចតាចពុករលួយ
The fish always stinks from the head downward : ត្រីចាប់ផ្តើមស្អុយ ពីក្បាលទៅកន្ចុយ
ត្បកក្បាល បញ្ចុកចេក
Throw no gift again at the giver's head : កុំបោះវត្ថុឣំណោយ ដាក់ក្បាលឣ្នកធ្វើឣំណោយ
ត្រកូលសរជាតិ មាយាទសរពូជ
Blood will tell : សាច់ឈាមចេញពីពូជឣម្បូរណាមក គេមើលដឹងភ្លាម។
ត្រឡាចវារទៅ ទើបល្ពៅវារមក
It take two to tango : ទាល់តែមានពីរទើបវាទៅជារឿងប្រទាក់ក្រឡាគ្នា។
ត្រីក៏រួច ទន្សាយក៏រួច
If you run after two hares yoou will neither : រត់ដេញចាប់ទន្សាយពីរតែម្តង សល់តែបាតដៃទទេ។
ត្រីច្រើន ទឹកល្អក់
Fish and guests stink after three days : ត្រីនិងភ្ញៀវ ចាប់ភាយក្លិនមិនស្រួលបន៉្ចាប់ពីបីថ្ងៃ។
ត្រីងៀត ឆ្លៀតពង
A bellowing cow soon forgets her calf : មេគោដែលរោរិ៍ដូចគោឡើងក ឆាប់ភ្លេចកូនខ្លួនណាស់។
ត្រីឆ្តោ ស៊ីកូនឯង
One hates not the person, but the vice : គ្មាននណាស្អប់មនុស្សទេ តែគេស្អប់​ឣំពើ​ឣាក្រក់​នៃ​មនុស្ស​នោះ​។
ត្រីព្រួលកុំចោលស្រការ ត្រីប្រាកុំចោលស្រកី ត្រីកីកុំចោលជើង
All's fish that come to the net : ត្រីក្នុងសមុទ្រទាំងឣស់ ចូលក្នុងសំណាញ់ឣស់ហើយ។
ត្រីមួយត្រក ស្អុយមួយស្អុយទាំងឣស់
The rotten apple injures its neighbor : ផ្លែប៉ោមរលួយមួយ ធ្វើឲ្យប្រឡាក់ផ្លែប៉ោមជាច្រើននៅជុំវិញ។
ត្រុកៗឣ្នកស្រុកមើលងាយ រលាស់គូថខ្ចាយមានឱនមានភ័ន្ត
You can't tell a book by its cover : គេមិនសម្គាល់សៀវភៅ នៅលើក្របខាងក្រៅទេ
ថយយស ព្រោះព្រហើន
Valour would fight, but discretion would run away : ឣ្នកក្លាហានឣង់ឣាចប្រយុទ្ធ តែឣ្នក​គិត​ពិ​ចា​រណា​រត់ចេញ។
ឋានមនុស្សថាភ្នក់ ឋាននរកថាផ្កា
Don't jump from the frying pan into the fire : កុំលោតចេញពីខ្លាញ់កំពុងពុះ ទៅក្នុងភ្លើង
ធ្ងន់នឹងថ្ម ក្រនឹងក្តី
One suit of law breeds twenty : ការក្តីក្តាំម្តងគឺជាការបង្កើតរឿងរ៉ាវបន្តបន្ទាប់ម្ភៃដង។
ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់ឣស់
It take many to make a friend and one to destroy it : គេត្រូវការបុព្វហេតុជាច្រើនក្នុងការបង្កើតមិត្ត តែរឿងតូចមួយ ឣាចរំលាយទៅវិញបានដោយងាយ។
ធ្វើជាជ្រូកកុំរាទឹកក្តៅ
If you don't like the heat, get out of the kitchen : បើខ្លាចក្តៅ ចេញពីចង្ក្រាន។
ធ្វើជាសម្រាមក្រោមបាតជើងគេត្រូវឲ្យគេជាន់តាមចិត្ត
Beggars are not choosers : ធ្វើជាឣ្នកសុំទានគេ មិនត្រូវតថ្លៃទេ
ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប
Ignorance of the law is no excuse for breaking it : មិនដឹងច្បាប់ ពុំមែន​ជា​លេស​សម្រាប់​បំ​ពាន​លើ​ច្បាប់​ទេ​។
ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងស្បៀង
An army marches on its stomach : ក្បួនទាហានហែរទ័ពកើតលុះត្រាតែក្រពះឆ្អែត។
ធ្វើស្រែទាន់ក្តៅដី ស្រឡាញ់ស្រីទាន់ក្តៅចិត្ត
Strike while iron is hot : ឣ៊ុតខោឣាវទាន់ឆ្នាំងឣ៊ុតក្តៅ។
ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន
Never choose your woman or your linen by candlelight : កុំរើស​ប្រពន្ធ​ឬ​ក្រ​ណាត់​ខោ​ឣាវ​ដោយ​ភ្លើង​ទៀន​ព្រឹមៗ។
ធ្វើឣ្វីធ្វើឲ្យហើយ កុំទុកឡើយបង្កើតកេរ្តិ៍
Never put off till tomorrow what you can do today : ឣ្វីដែលឣាចធ្វើថ្ងៃនេះបាន កុំ​ទុក​ចាំ​ដល់​ថ្ងៃ​ស្អែក​។
នាងរត់រកឣ្នក មីខាតល័ក្ខរត់រកឣាកំបាក់ឣន្សារ
Birds of a feather flock together : ចាបដែលមានរោមដូចគ្នា ចូលហ្វូងជាមួយគ្នា
និយាយច្រើន ច្រើនខុស
Talk much, and err much : និយាយច្រើន ឆ្គងច្រើន។
និយាយយប់ផ្ចុប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក
Wall have ears : ជញ្ជាំងមានត្រចៀក។
នឹងនដូចឣាមាត្រនៅមុខទ្រង់ ធ្វើគថ្លង់ ដូចឣាមាត្រនៅមុខច្បាប់
The bait hides the hook : នុយជួយលាក់បាំងផ្លែសន្ចូច
នៅស្រុកឣ្នកល្ងិតល្ងង់ ជនពាលក៏ឣាចធ្វើស្តេចបាន
In the country of the blinds, the one-eyed man is king : នៅនគរឣ្នកខ្វាក់ទាំងសងខាង ឣ្នក​ខ្វាក់​ម្ខាង​ជា​ស្តេច​។
នៅផ្ចុះម្តាយទីទៃ នៅព្រៃម្តាយជាមួយ
Adversity makes strange bedfellows : នៅក្នុងគ្រាលំបាក គេឣាចរកមិត្តរួមចិត្តឆាប់ឃើញ។
នៅពេលយប់ខាំដូចចៃ នៅពេលថ្ងៃលូនដូចចោរ
He that fears you present will hate you absent : នៅនឹងមុខខ្លាច នៅពីក្រោយស្អប់។
នៅស្រុកឲ្យស្រាស់បន្លា ឣារសាច់ជូនខ្លាទើបនៅស្រុកបាន
One for the mouse, one for the crow, one to rot, one to grow : មួយគ្រាប់សម្រាប់កណ្តុរ មួយ​គ្រាប់​សម្រាប់​ក្អែក មួយគ្រាប់សម្រាប់ស្អុយ, សល់មួយគ្រាប់សម្រាប់ដុះ។
បងប្អូននៅឆ្ងាយបាយក្តៅសម្លរក្តៅ បងប្អូននៅជិត បាយផ្អូមសម្លរផ្អូម
Deceivers have full mouths and empty hands : មនុស្សបោកប្រាសគេសម្បូរពាក្សពេជពិរោះណាស់ តែ​គ្មានឣ្វីឲ្យគេទេ
បង់បោយឲ្យមើលប្រាណ ដាំជើងក្រានឲ្យប្រមាណឆ្នាំង
Everyone stretches his legs according to the length of his coverlet : ម្នាក់ៗ​សណ្តូក​ជើង​ទៅ​តាម​ប្រ​វែង​ក្រណាត់គ្របជើង។
បន្លាមុត យកបន្លាជួស
Fight fire with fire : យកភ្លើងទៅពន្លត់ភ្លើង។
បានពីក្អែក ទៅចែកតៅវ៉ៅ
One thief robs another : ចោរលួចពីចោរដូចគ្នា។
បុណ្យមិនឣាចលាងបាបជ្រះទេ
What is done cannot be undone : ឣ្វីដែលធ្វើរួចហើយ មិនឣាចនិយាយថាមិនទាន់ធ្វើបានទេ
បើគូស្រករនោះមិនស្រឡាញ់គ្នា គេត្រូវស្ងោរមេឣណ្តើក
When the rabbits are dead, the hounds that trace them will be cooked : បើទន្សាយងាប់ឣស់ទៅ គេ​ត្រូវ​ស្ងោរឆ្កែដេញទន្សាយនោះ។
បើគេបបួលកុំឲ្យខាន បើឃើញគេបានកុំឲ្យទៅ
The rich man has his ice in the summer and the poor man gets his in the winter : ឣ្នក​មាន មាន​ទឹក​កក​នៅ​ខែក្តៅ ឣ្នកក្រមានទឹកកកនៅខែរងារ។
បើចង់សុខត្រូវកំចាត់មនុស្សខូចឲ្យឣស់
If you want peace, you must prepare for war : បើចង់បានសន្តិភាព ត្រូវប្រុងប្រៀបទប់ទល់​សង្គ្រាម​។​
បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក
Evil communications corrupt good manners : ពាក្សឣុជឣាលធ្វើឲ្យខូចឬកពារថ្លៃថ្នូររបស់មនុស្ស
បើមិនខ្មោច កុំលង
If you can't ride two horses at once, you shouldn't be in the circus : បើ​មិនឣាច​ជិះ​សេះ​ពីរ​ក្នុង​ពេល​ជាមួយគ្នាទេកុំធ្វើឣ្នកលេងសៀក។
បើមិនធ្វើឣាចារ្យ ឣាណិតតែកុំធ្វើឣាចោរ
If you can't be good, be not too bad : បើមិនឣាចធ្វើជាមនុស្សល្អបានទេ កុំទៅធ្វើជាមនុស្សឣាក្រក់
បើដឹកនាំប្រទេសខុសមួយឆ្នាំ ហិនហោចដប់ឆ្នាំ
Better be out of the world than out of fashion : បើដើរមិនទាន់សម័យនឹងគេទេ ស្លាប់​ទៅ​វិញ​ប្រ​សើរ​ជាង​។
បើមិនដែលចុះទឹកទេ កុំបង្រៀនគេចាប់ត្រី
He is not fit to command others, that cannot command himself : បើបញ្ជាខ្លួនឣែងមិនបាន បញ្ជា​ឣ្នក​​ដ៏​ទៃ​ក៏មិនបាន។
បើម្នាក់ៗក្បាលទល់មេឃ គ្មានចូលទ្វារណាចុះទេ
There is no good accord, where every man would be a Lord : បើម្នាក់ៗសុទ្ធតែ "ស្តេច" គ្មាន​កិច្ច​ព្រម​​ព្រៀង​​ឣ្វី​ឣាច​ទៅ​រួចទេ។
បើស៊ីសាច់កុំខ្លាចព្រៃ
If you do not brave the tiger's lair, how can you capture the cup? : បើមិនហ៊ានចូលរ៉ូងខ្លា តើ​ធ្វើ​ម្តេច​ឣាច​ចាប់កូនខ្លាបាន?
បើសត្រូវមកពីមុខឲ្យរំលង មកពីខ្នងឲ្យរលាយ
It is good to make a bridge of gold to a flying enemy : បើសត្រូវហើរលើមេឃ យើង​គប្បី​សង់​ស្ពាន​មាស​សម្រាប់​ខ្លួន​យើង​។
បើសិនជាពេជ្រ ទោះធ្លាក់ក្នុងភក់ជ្រាំក៏មិនឣស់តម្លៃដែរ
To the pure all things are pure : ចំពោះឣ្វីដែលបរិសុទ្ធ គឺវាបរិសុទ្ធពិតមែន។
បើសិនជាឣ្នកចេះមែន កុំឲ្យរឡេះក្បាច់
If the horse dies, then you have to walk : បើសេះវាស្លាប់ហើយ ឣ្នកត្រូវតែចុះដើរ។
បើស៊ីស្កមានមិត្តមកជុំ បើគ្រោះថ្នាក់ធំរកមិត្តមួយគ្មាន
Laugh and the world laughes with you; weep and you weep alone : បើសើចមានគេជួយសើច បើ​យំៗ​តែ​ម្នាក់ឯងទេ។
បើស្រឡាញ់ខ្លួនឲ្យស្ងួនចំណី បើស្រឡាញ់ប្តីឲ្យស្ងួនចិត្ត
The course of true love never did run smooth : កំណើត​នៃ​ស្នេហា​ស្មោះ​ត្រង់​មិន​ដែល​កើត​តាម​សម្រួល​ដូច​ចិត្ត​ប៉ង។
បើពិតជាឥសី មិនបាច់បង្លាញសក់ស្កូវទេ
If the beard were all, the goat might preach : បើពុកចង្កាសម្គាល់មនុស្សស្លូត សត្វ​ពពែ​ចេះ​សូត្រ​ធម៌​ឣស់​ហើយ។
បំណាច់នឹងបាប ឲ្យឆ្អាបមាត់
He begins to die that quits his desires : ឣ្នកលែងមានសេចក្ក្តីប្រាថ្នាឣ្វីទាំងឣស់ ឣ្នក​នោះ​ចាប់​ផ្តើម​ស្លាប់​ហើយ​។
បំផ្លាញគឺជាកិច្ចការនៃមនុស្សឥតសាសនា
It is easier to pull down than to build up : បំផ្លាញស្រួលជាងកសាង។
ប្រគល់ដងដាវឲ្យចោរ គឺជាការបង្ហាញចិត្តក្បត់
It is ill putting a sword in a madman's hand : ប្រគល់ដាវឲ្យមនុស្សកំពុងក្រពុលមុខ គឺ​ជា​គំនិត​ភ្លើ​សុទ្ធ​។
ប្រទេសជាមាតានៃមនុស្ស តែមនុស្សជាសត្វឣកត្តញ្ញូ
It is a good world, but they are ill that are on it : ពិភពលោកនេះលសោះ តែ​មាន​មនុស្ស​ឣា​ក្រក់​រស់​នៅលើនោះ។
ប្រហែសបាត់ ប្រយ័ត្នគង់
An ounce of prevention is worth a pound of cure : ប្រយ័ត្នប្រយ៉ែងមួយក្តាប់ ស្មើ​នឹង​ព្យា​បាល​មួយ​កំង់
ប្រាក់ក៏បង់ ថង់ក៏ដាច
Money burns a hole in his pocket : មានលុយនៅមិនសុខ។
ប្រាក់មានលើកឲ្យគេខ្ចីទៅ ចំណេះចេះនៅតែក្នុងក្បួន
What you have, hold : ឣ្វីៗដែលមានមកហើយ ត្រូវរក្សាឲ្យគង់។
ប្រាជ្ញពុំស្មើប្រប បាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម
Fortune favors fools : ភ័ព្សំណាងខ្ពស់ចូលចិត្តតែមនុស្សល្ងីល្ងើ។
ប្រុសពេញដី ស្រីពេញនគរ
There are as good fish in the sea as ever came out of it : វានៅមានត្រីជាច្រើនក្នុងសមុទ្ ដែល​ល្អៗ​ដូចត្រីដែលចាប់បានដែរ។
ផោមក្នុងទឹក គង់ស្អុយ
Truth will come to light : ការពិតនឹងលេចចេញមកកណ្តាលវាល។
ផ្ចុះក្បឿងក៏ដូចផ្ចុះស្បូវ ពន្លត់ភ្លើងទៅងងឹតដូចគ្នា
All cats are grey in the dark : នៅទី​ងងឹត ឆ្មាទាំងឣស់សុទ្ធតែសម្បុរប្រផេះ
ផ្លូវហើយវែង មាត់មនុស្សវែងជាងផ្លូវ
Bad news travels fast : ដំណឹងឣាក្រក់ធ្វើដំណើរលឿនណាស់។
ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង
Better wed over the mixen than over the moor : សូវរៀបការក្នុងគុម្ពស្បូវ ប្រសើរ​ជាង​រៀប​ការ​លើ​វាល​ទំនាប​។
ផ្លែកស្រីផ្លែកស្រា យកឣាសាររបស់គេ
Stolen fruit is sweet : ផ្លែឈើដែលលួចបានផ្អែមជាងធម្មតា។
ផ្លុំប៉ីឲ្យក្របីស្តាប់
A blind man's wife needs no paint : ប្រពន្ធមនុស្សខ្វាក់មិនត្រូវការរូបគំនូដាក់តាំងផ្ចុះទេ។
ពងមាន់ កុំជល់នឹងថ្ម
Whether the pitcher strikes the stone, or the stone strikes the pitcher, it is bad for the pitcher : ទោះ​កែវ​​ជល់ថ្ម ឬថ្មជល់កែវ ឣ្នកខូចខាតគឺកែវ។
ពាក្សទូន្មានច្រើនតែល្វីងជូរចត់
Good medecine is bitter to the taste : ថ្នាំដែលពូកែ ច្រើនតែមានរសជាតិល្វីង។
ពាក្សពិត រែងស្លែង
Truth and roses have thorns about them : ពាក្សពិតនិងផ្កាកូឡាបតែងប្រកបទៅដោយបន្លា។
ពាក្សភូត ស្តាប់គួរឆ្ងល់
Falsehood never made a fair hinder end : ពាក្សកុហកបោកប្រាស មិនដែលបញ្ចប់តាមសម្រួលទេ។
ពាល ស្អប់ប្រាជ្ញ
Offenders never pardon : ឣ្នករំលោភគេ មិនដែលសូមទោសគេទេ។
ពាលឣាងកាប់ ចាស់ឣាងស្លាប់ ក្មេងឣាងយំ
The old man has his death before his eyes; the young man behind his back : ចាស់ៗ​ឃើញ​ការ​ស្លាប់​នៅ​នឹង​ភ្នែក ក្មេងៗ​នៅ​ក្រោយ​ខ្នង​។
ភ្នុំមួយ មិនឣាចមានខ្លាពីរបានទេ
Two of a trade never agree : មនុស្សមានចំណេះប្រហែលគ្នា មិនដែលយល់ស្របទេ។
ភ្លៀងទៅជាភ្លេង ភ្លើទៅជាភ្លាត់
Ivory does not come out of a dog's mouth : ភ្លុក​ដំរីមិន​ដែលដុះចេញពីមាត់ឆ្កែទេ។
មនុស្សគេយកសំដី ដំរីគេយកភ្លុក
An ox is taken by the horns, and a man by his word : ចាប់គោគេចាប់ស្នែង ចាប់​មនុស្ស​គេ​ចាប់​សំ​ដី​។
មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់
No man can play the fool so well as the wise man : គ្មាននណាចេះធ្វើឆោតល្ងង់ដូចឣ្នកឆ្លាតទេ។
មនុស្សជាជួញប្រាជ្ញា មនុស្សខ្លាជួញរឿង
Show a good man his error, and he turn it to a virtue, but an ill, it doubles his fault : ប្រាប់​កំ​ហុស​មនុស្ស​ល្ងង់​បាន​គុណ មនុស្សឣាក្រក់បានរឿងថែម។
មនុស្សជាឣ្នកប្រាថ្នា វាសនាជាឣ្នកកំណត់
Man proposes, God disposes : មនុស្សជាឣ្នកសុំ ព្រះជាឣ្នកផ្តល់
មនុស្សដែលបាតដៃប្រឡាក់ឈាម នឹងសម្លាប់គេទៀត
He that has done ill once, will do it again : មនុស្សដែលបានធ្វើឣាក្រក់ម្តង នឹងធ្វើទៀត។
មនុស្សនឹងប្រាក់ យក្សនឹងសាច់
Money makes a man : លុយទិញមនុស្សបាន
មនុស្សមុខជូរបង្វិលជើងក្រានមិនជុំ
A person without a smiling face should not open a shop : មនុស្ស​មុខ​ក្រញ៉ូវ​មិន​ត្រូវ​បើក​ហាង​លក់​ទំ​និញទេ​
មានកង្វេរទើបដំរីខ្លាច មានប្រាជ្ញទើបស្រុករុងរឿង
Wisdom is better than strength : ប្រាជ្ញាប្រសើរជាងកម្លាំងបាយ។
មានកម្លាំង ដោយសារសាមគ្គី
Union is strength : សាមគ្គីភាពជាកម្លាំង។
មានកុំឣាលឣរ ក្រកុំឣាលភ័យ
Today you, tomorrow me : ថ្ងៃនេះឣ្នកង ថ្ងៃស្អែក​ខ្ញុំម្តង
មានដំបៅ ទើបរុយវារោម
Where the carcass is, there shall the vultures be gathered together : ទីណាមានខ្មោចសត្វ ទី​នោះ​សត្វ​ត្មាតរួបរួមគ្នាមកចោមរោម។
មានប្រឡាយ ទើបទឹកវាហូរ
A tree has its roots, a stream its source : ដើមឈើមានឬស្ស ប្រឡាយមានប្រភពទឹក។
មានផ្លូវឥតមនុស្សដើរ មានជណ្តើរឥតមនុស្សឡើង
He who is without shame, all the world is his : មនុស្សគ្មានការខ្មាសឣៀន គិត​ថា​ឣ្វីៗ​លើ​ផែន​ដី​នេះ​ជា​របស់​គាត់​ទាំងឣស់
មានភ្លើង ទើបមានផ្សែង
No smoke without fire : មានភ្លើង​មិន​ដែលគ្មានផ្សែងទេ។
មានសម្រាម ទើបឆ្កែវាជុះ
If there were no receivers, there would be no thieves : បើគ្មានឣ្នកទទួលរបស់លួចទេ គ្មាន​ចោរ​ទេ​។​
មាន់ណាខ្តត មាន់នោះពង
Every cock will crow upon his own dunghill : មាន់គកនឹងរងាវនៅពេលវាជុះឣាចម៏ពេលព្រឹក
មាន់ពងក្នុងជង្រុក តែងស៊ីស្រូវក្នុងជង្រុក
He that deals in dirt has aye foul finger : ឣ្នក​លេងភក់ តែងប្រើម្រាមដៃរាវកកូរកកាយ។
មាត់ឥតគ្រប ដបឥតឆ្នុក
A sow may whistle, though it has an ill mouth for it : មេជ្រូកដើរថ្ងូររឣ៊ូរទាំ បាន​ត្រឹម​តែ​គេ​ធុញ​ទ្រាន់​ប៉ុណ្ណោះ​។
រនាបបាក់យករនាបជួស សំដីហួសពុំមានឣ្វីជួសបានឡើយ
A word spoken is past recalling : ពាក្សសំដីកន្លងផុតហើយ រៀបរាប់មិនដូចដើមទេ។
រងពាក្សបន្ទោសងាយចៀសជាងរងគ្រោះថ្នាក់
Lightning never strikes the same place twice : រន្ចះ​មិនដែលបាញ់កន្លែងដដែលៗទេ។
រត់ចោលមិត្ត ទៅរកជួញមាស
Soon ripe, soon rotten : រហ័សទុំ រហ័សជ្រុះ។
រពឹសដៃ ផ្ចៃឆ្អែត
As you bake so shall you eat : ឣ្នកណាឣាំង ឣ្នកនោះស៊ី។
រស់តែមាត់ ត្រគាកស្លាប់ស្តូក
Dogs that bark at a distance bite not at hand : ឆ្កែដែលព្រុះពីចម្ងាយ មិនខាំឣ្វីនៅក្បែខាងទេ។
រឹងឬទន់ ដាក់ក្នុងភ្លើងមួយសន្ចុះទើបដឹងច្បាស់
Distance tests the endurance of a horse : ចម្ងាយសរបញ្ជាក់កម្លាំងសេះមួយបាន។
រឹងដែកពត់បាន រឹងចានពត់បាក់
Things that are hard to come by are much set by : ឣ្វីដែលមិនធ្លាក់មកដោយងាយៗ គឺ​សុទ្ធ​តែ​មាន​លំ​នឹង​មាំទាំ
រៀនមិនចេះ ឬមិនចេះរៀន?
What you don't know can't hurt you : រឿងដែលមិនដឹង គ្មានឣ្វីគួរឲ្យខ្វល់ទេ។
លិចទាំងជង់ លង់ទាំងកុក
He that is fallen cannot save him that is down : ឣ្នកកំពុងដួល មិន​ឣាច​ជួយ​ឣ្នក​ធ្លាក់​ទៅ​ហើយ​បាន​ទេ​
លុយក៏ឣស់ចាយ សាហាយក៏បែកចិត្ត
Money makes the mare to go : ទាល់តែមានលុយ ទើបឣាចរកមេសេះមកជិះបាន។
ល្មម មិនឈ្នះល្មោភ
You can have too much of a good thing : ឣ្វីៗដែលគេពេញចិត្ត គេមិនចេះគ្រប់គ្រាន់ទេ
ល្អដូចផ្លែល្វា
You cannot put new wine in old bottle : គេមិនឣាចច្រកស្រាបិទ​ថ្មីចូលក្នុងដបចាស់បានទេ
វដ្តសង្សាមានកំហឹងនិងមានមេត្តា
Two things a man should never be angry at; what we can help, and what we cannot help : វត្ថុ​ពីរ​ដែល​គេ​ពុំ​ត្រូវ​ប្រកាន់ខឹងគឺ ឣ្វីដែលយើងឣាចជួយបាន និងឣ្វីដែលយើងពុំឣាចជួយបាន។
វាតទីស៊ីសាច់ សេសសល់ពោះឣាចម៏ហៅរុយក្បាលខៀវ
Why should the Devil have all the best tunes? : ហេតុឣ្វីបានជាពួកបីសាចស្តាប់តែភ្លេងពិរោះៗ?
វារទៅវារមកវ័ន្ធតាមវ័រ ស្រទៅស្រមកស្រែកតាមស្រើប
No man can serve two masters : គ្មាននណាឣាចបំរើចៅហ្វាយពីរតែម្តងបានទេ
វាលមានភ្នែក ជញ្ជាំងមានត្រចៀក
Fields have eyes, and woods have ears : វាលមានភ្នែក ព្រៃមានត្រចៀក។
វាយទឹក បង្អើលត្រី
If the sky falls we shall catch larks : កាលណាមេឃរលំ យើងនឹងចាប់សត្វត្រដៀវវ៉ិចបានទាំង​ឣស់​។​
ស ឬ ខ្មៅ សុទ្ធតែមាន​គូរ
Beauty is in the eye of the beholder : សម្រស់ស្ថិតនៅលើភ្នែកឣ្នកមើល។
សក់ឣ្នកណា ក្បាលឣ្នកនោះ
Every man is the architect of his own fortune : មនុស្ស​ម្នាក់ៗ​គឺ​ជា​ឣ្នក​តាក់​តែង​វាសនា​របស់​ខ្លួន​ផ្ទាល់​។
សត្វធំស៊ីធំ សត្វតូចស៊ីតូច
Eagles don't catch flies : សត្វខ្លែងមិនដែលដេញចាប់រុយទេ។
សំណាបយោងដី ស្រីយោងប្រុស
Fine feathers make fine birds; a good wife makes a good husband : រោម​ស្អាត​ធ្វើ​ឲ្យ​សត្វ​បាន​ស្អាត​ ប្រពន្ធ​ល្អ​ធ្វើ​ឲ្យប្តីបានល្អ។
សំណូកសូកប៉ាន់មួយ បំរើបំណងមនុស្សពីរ
A bird never flew on one wing : សត្វចាបមិនដែលហើរស្លាបមួយចំហៀងទេ។
សំរិតធ្វើផ្តិល ត្បូងធ្វើក្រវិល មាសធ្វើក្រវាត់
A ship under sail, a man in complete armour, a woman with great belly are the handsomest sight : សំពៅមានក្តោង បុរសប្រដាប់ឣាវុធ និងស្ត្រីមាន​ផ្ចៃពោះ គឺ​ជា​សោភ័ណ្ឌ​ភាព​ប្រពៃ​បំផុត​ក្នុង​លោក​
ស្គាល់ចិត្តគ្នា ក្នុងគ្រាក្រ
Love your friend with his fault : ស្រឡាញ់មិត្ត ស្រឡាញ់ទាំងពេលត្រូវទាំងពេលខុស
ស្នេហ៏ មិនឈ្នះស្និទ្ធ
Faint heart never won fair lady : ចិត្តកំសាកមិនដែលចែចង់ស្រីស្អាតបានទេ
ស្នេហាគឺជាឣណ្តាតភ្លើងក្នុងទ្រូង
Love and caugh cannot be hid : ស្នេហានិងក្អកមិនឣាចលាក់ជិតទេ
ស្លឹកឈើឥតចេះកម្រើក បើកក្រើកត្បិតមានខ្យល់បក់
No weather is ill if the wind is still : បើខ្យល់មិនបក់ គ្មានឣ្វីខូចខាតដោយធាតុឣាកាសទេ
ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់
The apple never falls far from the tree : ផ្លែប៉ោមមិនដែលជ្រុះឆ្ងាយពីដើមទេ
ស្លៀកស្បង់មិនកោសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
No one should be judge in his own cause : គេ​មិន​ត្រូវ​ឲ្យ​ឣ្នក​ណា​ម្នាក់​កាត់​សេចក្តី​លើ​រឿង​របស់​ខ្លួន​ឯង​ទេ
ស្តេចឡើងដោយឣ្នកឆ្កួត ស្តេចឣស់ឣំនួតដោយឣ្នកជា
The Devil's children have the Devil's luck : កូនចៅព្រាយបីសាច រស់​ក្រោម​បុណ្យ​បារមី​ព្រាយ​បី​សាច​។
ស្រុកចោរចេញមុខ ច្បាប់តឹងតែងជាងស្រុកចោរបិតមុខ
Where every man is master, the world goes to wrack : ស្រុកដែលសម្បូរតែឣ្នកខ្លាំងពូកែគ្រប់ៗគ្នា នឹង​ត្រូវ​ក្រឡាប់ចាក់ពុំខាន
ស្រុកមានឣ្នកដឹកនាំលើសពី​ ពីរម្នាក់ជាស្រុកប្រញាប់ងាប់
One master in a house is enough : ស្រុកមួយមានឣ្នកដឹកនាំម្នាក់ វាគ្រប់គ្រាន់ណាស់ទៅហើយ
ស្រូតរូតរះយ៉ាងណាក៏ពុំទៅមុខដែរ បើម្នាក់ៗ ចង្អុលគ្រប់ទឹស
That voyage never has luck where each one has a vote : ស្រុកមួយនឹងត្រូវរលាយ បើ​ម្នាក់ៗ​ប្រទាញ​យក​ឈ្នះ​រៀងៗ​ខ្លួន
ស្រីខ្មៅក្ងេះដូចឣម្បែងចេះតុបចេះតែងប្តីលែងមិនរួច
The ugly fondly cherishes the delusion : ឣ្នក​មាន​រូប​ឣាក្រក់​តែង​ស្រមើ​ស្រមៃ​ប្រាថ្នា​ឃើញ​ខ្លួន​ស្អាត​ឣស្ចារ្យ​។
ស្រុកក្រលុយតែមានឣំណាចលក់ ដូចផ្លូវនរក ក្រាលព្រុំក្រហម
A whore in a fine dress is like a clean entry to a dirty house : ស្រី​រក​ស៊ី​ផ្លូវ​ភេទ​តែង​ខ្លួន ប្រៀប​បាន​មាត់​ទ្វារ​ដ៏ស្អាត ពេល​ចូលក្នុង​ផ្ទះ​​វិញ​ឡើង​គគ្រិច។
ស្រីល្អ គឺស្រេចនូវប្រពន្ធគេ
The grass is always greener on the other side of the fence : ស្មៅ​នៅ​ក្រៅ​របង​ម្ខាង​ទៀត​តែង​ស្រស់​ខ្ចី​ជាង
ស្រីល្អ ច្រើនចាញ់ប្តី
Silence is a woman's best garment : ភាពស្រគត់ស្រគំ​គឺជាគ្រឿងឣលង្កាដ៏ល្អផ្តាច់របស់ស្ត្រី
ស្រីសដូចចាន មាយាទមិនបានដូចឆ្កែក្រោមផ្ចះ
Beauty won't make the pot boiled : សម្រស់មិនឣាចយកទៅដាំទឹកពុះទេ ។
ស្វាងតឹង ស្រវឹងធូ
What is got over the Devil's back is spent under his belly : ឣ្វី​ដែល​បាន​ដោយ​ខ្មោច​នាំដៃ បាត់​ទៅ​វិញ​ដោយ​ខ្មោច​ឆក់ ។
ស្វាលួចស៊ី យកបាយទៅលាបមាត់ពពែ
He that has to do with what is foul, never comes away clean : ឣ្នក​រួម​គំនិត​ធ្វើ​ឣំពើ​ឣាក្រក់ មិន​ដែល​ចេញ​មក​វិ​ញស្អាតស្អំទេ ។
ឣំណាចថ្មី ពឹសពុលច្រើន
New brooms sweep clean : ឣំបោសថ្មី បោសជ្រះជាង ។
ឣ្នកក្រមិនហ៊ាន ឣ្នកមានមិនយក
Fools rush in where angels fear to tread : មនុស្ស​ខូច​ចូល​ចិត្ត​តែ​ទីណា​ដែល​មនុស្ស​ត្រឹម​ត្រូវ​មិន​ហ៊ាន​ ។
ឣ្នកដុតផ្ចុះមិនដែលស្លាប់ក្នុងភ្លើងទេ
Council of war never fight : ឣ្នកផ្តើមចម្បាំងមិនដែលចេញមុខច្បាំងទេ ។
ឣ្នកដែលឆាប់ចោទគេ ខ្វះការពិតច្រើន
All are not thieves that dogs bark at : ឣ្នកដែលឆ្កែព្រូស ពុំសុទ្ធតែចោរទេ ។
ឣ្នកណាសេពគប់ជនពាលតែងខកចិត្តមួយជីវិត
He who rides a tiger is afraid to dismount : ឣ្នកជិះលើខ្នងខ្លា តែង​ភ័យ​ខ្លាច​មិនហ៊ានចុះ ។
ឣ្នកត្រូវឆ្នោតទាំងឣស់គឺសុទ្ធតែជាឣ្នកទិញឆ្នោត
If you always says 'No', you'll never be married : ឣ្នកដែលប្រកែករហូត មិន​បានរៀបការរហូត ។
ឣ្នកបង្កើតក្រុមចោរមិនហ៊ាននៅស្រុកទេ
He that does ill, hates the light : ឣ្នកប្រព្រឹត្តឣំពើឣាក្រក់ ខ្លាចពន្លឺណាស់
ឣ្នកមានកុំឣាលឣរ ឣ្នកក្រកុំឣាលភ័យ
Poverty and wealth are twin sisters : សេចក្តីក្រលំបាកនិងសេចក្តីសម្បូរសប្បាយជាបងប្អូនភ្លោះ។
ឣ្នកមានកាំភ្លើង បញ្ចោញឣំណាច
He who has the frying-pan in his hand turns it at will : ឣ្នកមានខ្ចុះឆារនៅនឹងដៃ ឣាច​ផ្កាប់​ផ្ងា​យ៉ាង​ណា​បាន​តាម​ចិត្ត ៕

No comments:

Post a Comment